ស្វែងយល់ពីការប្រើឈ្មោះ ក្នុងអាស៊ាន
បើនិយាយពីអាស៊ានអ្នកតែងតែឮជារឿយៗនូវឈ្មោះ អាស៊ាន+១ អាស៊ាន+២ អាស៊ាន+៣... តើអ្នកមានឆ្ងល់ទេថាហេតុអ្វីបានជាគេហៅបែបនោះ?
សមាគមប្រជាជាតិអាសីុអាគ្នេយ៍
ដែលហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៨ សីហា
១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានប្រាំប្រទេស ( ឬហៅថាបិតាស្ថាបនិកទាំងប្រាំ ) បានចុះហត្ថលេខា
ដើម្បីបង្កើតអាស៊ានគឺ ប្រទេសឥណ្ឌូនេសីុ ម៉ាឡេសីុ ថៃ ហ្វីលីពិន និងសិង្ហបុរី។
ហើយក្រោយពីបង្កើតអាស៊ាននោះមក មានប្រទេសផ្សេងៗចូលជាសមាជិកបន្តបន្ទាប់ដូចជា៖
·
ប្រទេសព្រុយណេ ( នៅថ្ងៃ ០៧ មករា
១៩៨៨ )
·
ប្រទេសវៀតណាម ( នៅថ្ងៃ ២៨ កក្កដា
១៩៩៥ )
·
ប្រទេសឡាវ និងប្រទេសភូមា ( នៅថ្ងៃ ២៣
កក្កដា ១៩៩៧)
·
ប្រទេសកម្ពុជា ( នៅថ្ងៃ ៣០ មេសា
១៩៩៩ )។
បន្ទាប់ពីប្រទេសទាំង១០
ដែលជាសមាជិកអាស៊ាន ក៏មានឈ្មោះផ្សេងៗ ត្រូវបានប្រើនៅក្នុងអាស៊ានដូចជា៖
·
អាស៊ាន+១ ៖
មានន័យថាប្រទេសអាស៊ានទាំង១០ បូកបញ្ជូលជាមួយនឹងប្រទេសឥណ្ឌា។
·
អាស៊ាន+២ ៖
មានន័យថាប្រទេសអាស៊ានទាំង១០ បូកបញ្ជូលជាមួយនឹងប្រទេសញូហ្សេឡិន និងប្រទេសអូស្រ្តាលី។
·
អាស៊ាន+៣ ៖
មានន័យថាប្រទេសអាស៊ានទាំង១០ បូកបញ្ជូលជាមួយនឹងប្រទេសអាសីុបូព៌ាចំនួនបីគឺ ប្រទេសចិន
ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ។
·
អាស៊ាន-៥ ៖
គឺសំដៅទៅលើប្រទេសដែលជាបិតាស្ថាបនិកទាំងប្រាំដែលបានបង្កើតអាស៊ាន។
·
អាស៊ាន-៦ ៖
មានន័យថាប្រទេសអាស៊ាន-៥ បូកបញ្ជូលជាមួយនឹងប្រទេសព្រុយណេ
ដែលបានចូលជាសមាជិកនៅថ្ងៃ ០៧ មករា ១៩៨៨ ។
·
អាស៊ាន-៧ ៖
មានន័យថាប្រទេសអាស៊ាន-៦ បូកបញ្ជូលជាមួយនឹងប្រទេសវៀតណាម
ដែលបានចូលជាសមាជិកនៅថ្ងៃ ២៨ កក្កដា ១៩៩៥ ។
·
អាស៊ាន-៩ ៖
មានន័យថាប្រទេសអាស៊ាន-៧ បូកបញ្ជូលជាមួយនឹងប្រទេសឡាវ និងប្រទេសភូមា
ដែលបានចូលជាសមាជិកនៅថ្ងៃ ២៣ កក្កដា ១៩៩៧។ ដូច្នេគឺមិនមានអាស៊ាន-៨ទេ
គឺដោយសារតែប្រទេសឡាវ និងប្រទេសភូមាចូលជាសមាជិកនៅក្នុងពេលតែមួយ។
·
អាស៊ាន-១០ ៖
មានន័យថាប្រទេសអាស៊ាន-៩ បូកបញ្ជូលជាមួយនឹងប្រទេសកម្ពុជា
ដែលបានចូលជាសមាជិកនៅថ្ងៃ ៣០ មេសា ១៩៩៩ ។
·
ប្រទេសCLMV ៖ គឺជាឈ្មោះដែលគេប្រើសំដៅប្រទេសថ្មិទាំងបួន គឺប្រទេសកម្ពុជា
ប្រទេសឡាវ ប្រទេសភូមា និងប្រទេសវៀតណាម។
ដោយ៖ វុទ្ធី
No comments