ad

ad

ព្រឹត្តិការណ៏ថ្មី


ស្វែងយល់ពីទំហំគុណភាពរូបភាពកម្រិត qHD, HD,FHD, QHD,WQHD, 2K, 4K និង UHD




qHD, HD, FHD,QHD,WQHD,និង UHD មានការយល់ច្រឡំជាច្រើនទៅរា់ល់ការបង្ហាញទំហំរូបភាពនៅលើ Smart Phone ដែលគេតែងហៅថា Resolution។ 

មានមតិជាច្រើនយល់ច្រឡំទៅលើពាក្យ qHD និង QHD ពាក្យទាំងពីនេះគឺខុសគ្នាហើយកម្រិតភាពច្បាស់របស់វាក៏ខុសគ្នាដែរ ដោយ qHD(Quarter HD) បង្ហាញត្រឹមកម្រិត 960x540 pixels ផ្ទុយទៅវិញ QHD(Quad HD)  មានកម្រិតភាពច្បាស់រហូតដល់ 2560x1440 pixels( Samsung, LG, Nexus) មានន័យថា QHD បង្ហាញរូបភាពបានច្បាស់ជាង qHD ជិត ៣ ដង។ 

ចំណែក WQHD(Wide Quad HD) វាមិនខុសគ្នាជាមួយ QHD នោះទេគ្រាន់តែអ្នកអភិវឌ្ឍ (Developers) មួយចំនួនប្រើពាក្យខុសគ្នាប៉ណ្ណោះព្រោះ WQHD សម្ដៅទៅលើការធ្វើឲ្យការបង្ហាញរូបភាពមានភាពធំ ច្បាស់ ដែលគេយលវាទៅប្រើនៅលើ  LG G5, LG V20 ។ 

ការបង្ហាញរូបភាពបានច្បាស់វាអាស្រ័យទៅលើទំហំ Pixels របស់វា ដូច្នេះគេអាចធ្វើចំណាត់ថ្នាក់ឲ្យវាបាន៖
qHD    960x540
HD      1280x720
FHD    1920x1080
QHD, WQHD   2560x1440
UHD(Untra HD)   3840x2160 ( Sony Xperia Z5 Premium)
 2K, 4K

បើយើងនិយាយថាវាអាចបង្ហាញកម្រិតភាពច្បាស់ បានដល់ 2K មានន័យថាវាមាន Resolution ស្មើ ឬលើស 2048 x 1080 Pixels។ តែបើដល់ទៅ 4K មានន័យថាវាមាន Resolution  ស្មើ ឬលើស 4096x2160 Pixels។

 

ជាការពិត ការប្រើប្រាស់ពាក្យវាអស្រ័យទៅលើការយល់ឃើញរបស់អ្នកផលិត។ ពិនិត្យ ទៅមើលក្រុមហ៊ុន Samsung  យើងឃើញថាទូរស័ព្ទស៊េរីទំនើបមួយចំនួនរបស់ក្រុមហ៊ុននេះ បានប្រើប្រាស់កម្រិត Resolution QHD(2560x1440 Pixels) វាមានភាពច្បាស់ម៉ត់ល្អ ហើយបើតាមកម្រិតបង្ហាញប៉ុននេះ វាអាចដល់ទៅ 2.5K ទៅហើយ ហើយយើងក៏ឃើញមានផងដែរនៅលើម៉ូដែលទូស័ព្ទរបស់ Google គឺ ត្រកូល Nexus និង ក្រុមហ៊ុន LG ត្រកូល G និង V។ 

ដោយឡែកក្រុមហ៊ុន Sony បានបំពាក់ Resolution  ដល់ទៅ UHD(3840x2160 Pixels) ឬយើងអាចហៅថា 4K UHD ឬនិយាយកាត់ថា 4K តែតាមពិតវាមិនមែន 4K នោះទេព្រោះ 4K មានកម្រិតបង្ហាញដល់ទៅ 4096x2160 Pixels។

ដោយ៖ ភីរក្ស

No comments