ad

ad

ព្រឹត្តិការណ៏ថ្មី


ភាពស្រដៀងគ្នារវៀង ព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចនរោត្តមសីហនុ និង ព្រះបាទ ភូមិមុល អាប់ឌុលយ៉ាដេត


ភាពស្រដៀងគ្នារវៀង  ព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចនរោត្តមសីហនុ និង ព្រះបាទ ភូមិមុល អាប់ឌុលយ៉ាដេត


តាមរយ:រូបភាពខាងលើ បានសបញ្ជាក់ឲឃើញពីទំនាក់ទំនងយ៉ាងល្អប្រសើរ រវាង ព្រះមហាក្សត្រខ្មែរ និងព្រះចៅថៃ។ តែពេលនេះទ្រង់ទាំងពីរបានយាងចាកដោយគ្មានថ្ងៃត្រឡប់អំពីមាតុភូមិយើងទាំងពីរឡើយ។ ទោះបីជាយ៉ាងណាក្ដីទ្រង់ទាំងពីរបានបន្សល់ទុកនូវស្នាមគ្រហស្ថ ដែលប្រជាជនយើងទាំងពីរមិនអាចបំភ្លេចបានជារៀងរហូត។ 

ព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចនរោត្តមសីហនុ ទ្រង់ជាព្រះបិតាឯករាជ្យជាតិខ្មែរដែលទ្រង់ទាមទារឯករាជ្យពីប្រទេសបារាំងបាននៅ ថ្ងៃ ៩ វិច្ឆិកា ១៩៦៣ ហើយទ្រង់ក៏ជាស្ថាបនិកដ៏ឆ្នើមក្នុងការអភិវឌ្ឃន៏ប្រទេសជាតិឲ្យមានការរីកចម្រើនផងដែរ។ សមិទ្ធិផលដែលទ្រង់បានបន្សល់ទុកពិតជាធ្វើឲប្រជាជនមានការនឹករលឹកទ្រង់ជាពន់ពេក។   

ព្រះបាទ ភូមិមុល អាប់ឌុលយ៉ាដេត ដែលទើបតែយាងចូលទីវង្គត កាលដែលស្ថិតនៅមានជន្មាយុទ្រង់ពិតជាព្រះមហាក្សត្រ មួយ អង្គដែលប្រជាជនគោរពស្រលាញ់ជាខ្លាំង។ ព្រះអង្គតែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជារាស្រ្ត ហើយបានកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត និងផ្ដល់ឳកាសដល់និស្សិតកម្ពជាឲ្យទៅសិក្សានៅប្រទេសថៃផងដែរ។ ជារឿងដែលគួឲ្យសង្វែកដែលទ្រង់ទាំងពីរយាងចាកពីពួកយើងហើយ។

គួររំលឹកផងដែរថា វាពិតជារឿងចៃដន្យខ្លាំងណាស់ ដែលការយាងចូលទីវង្គត និង ព្រះជន្មាយុ របស់ព្រះអង្គទាំងគឺខុសគ្នា ២ឆ្នាំ និង ២ ថ្ងៃ។ ព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចនរោត្តមសីហនុ យាងចូលទីវង្គត នៅព្រះជន្មាយុ ៩០ ព្រះវស្សា នៅថ្ងៃទី ១៥ តុលា ឆ្នាំ ២០១២ ឯ ព្រះបាទ ភូមិមុល អាប់ឌុលយ៉ាដេត យាងចូលទីវង្គត នៅព្រះជន្មាយុ ៨៨ ព្រះវស្សានៅថ្ងៃទី ១៣ តុលា ឆ្នាំ ២០១៦។

ដោយ៖ ស៊ឺ ភីរក្ស

No comments