និស្សិតខ្មែរនៅជប៉ុនចែករំលែក ពីបទពិសោធន៏
និស្សិតខ្មែរនៅជប៉ុនចែករំលែក បទពិសោធន៏
ថ្ងៃនេះយើងខ្ញុំ នឹងលើកយក និស្សិតខ្មែរម្នាក់ដែលបានជាប់អាហារូបករណ៏ទៅសិក្សានៅប្រទេសជប៉ុនមកចែករំលែកបទពិសោធន៏ដែលធ្វើឲ្យគាត់អាចទទួលបានអាហារូបករណ៏ទៅសិក្សានៅទីនោះ។
សាន រិទ្ធិសាក់ ជានិស្សិតក្រីក្រម្នាក់ដែលបានចាកចេញពីស្រុកកំណើត
មកបន្តការសិក្សានៅទីក្រុងភ្នំពេញ។ ដោយគាត់ជាសិស្សពូកែម្នាក់នៅវិទ្យាល័យ រិទ្ធីសាក់
បានប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានដោយជោគជ័យ។ ក្នុងអំឡុងពេលដែល រិទ្ធិសាក់
កំពុងសិក្សាក្នុងឆ្នាំមូលដ្ឋាន គាត់បានដាក់ពាក្យប្រឡងអាហារូបរណ៏ដើម្បីទៅសិក្សានៅប្រទេសជប៉ុន។
រិទ្ធិ សាក់ បានខិតខំព្យាយាមរហូតដល់ជុំទី ៣ តែជាអកុសលគាត់បានធ្លាក់នៅជុំនោះ។
សាក់ បានព្យាយាមដាក់អាហារូបករណ៏នោះម្តងទៀត នៅឆ្នាំបន្ទាប់។ ដោយសេចក្តីព្យាយាម និង ការខិតខំប្រឹងប្រែងជាងមុន ធ្វើឲ្យ រិទ្ធិ សាក់ជាប់អាហារូបករណ៏ទៅសិក្សានៅជប៉ុន ដូចក្តីរំពឹងទុក។ រិទ្ធិសាក់និយាយថា៖
សាក់ បានព្យាយាមដាក់អាហារូបករណ៏នោះម្តងទៀត នៅឆ្នាំបន្ទាប់។ ដោយសេចក្តីព្យាយាម និង ការខិតខំប្រឹងប្រែងជាងមុន ធ្វើឲ្យ រិទ្ធិ សាក់ជាប់អាហារូបករណ៏ទៅសិក្សានៅជប៉ុន ដូចក្តីរំពឹងទុក។ រិទ្ធិសាក់និយាយថា៖
“ការប្រឡងលើកទីមួយខ្ញុំមិនសូវជាប្រឹងប្រែងឲ្យខ្លាំងនោះទេ
។ លើកទីមួយហ្នឹង ខ្ញុំធ្វើខុសច្រើន ដូចជាប្រគល់ឯកសារទៅស្ថានទូតយឺតយ៉ាវ។
ប៉ុន្តែលើកទីពីរនេះ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែជាប់នៅឆ្នាំនេះ។
ដូច្នេះខ្ញុំព្យាយាមសិក្សាដើម្បីយកពិន្ទុល្អ ក្នុងពេលប្រលងសរសេរ។ ជាលទ្ធផលក្រោយការប្រឡងចប់
ខ្ញុំមានសង្ឃឹមថាខ្ញុំនឹងជាប់ក្នុងជុំទីមួយនេះ។
បន្ទាប់មកខ្ញុំសិក្សាពីកំហុសដែលខ្ញុំធ្វេសប្រហែលកាលប្រឡងឆ្នាំមុន។
វាធ្វើឲ្យខ្ញុំមានការត្រៀមខ្លួនបានល្អជាងមុន។
អ្វីដែលសំខាន់បំផុតគឺខ្ញុំជឿជាក់លើខ្លួនឯង ហើយទាក់ទងទៅរៀមច្បងដើម្បីសុំយោបល់ពីពួកគាត់។
ម្យ៉ាងទៀតខ្ញុំគិតថា ការបំពេញបែបបទក៏សំខាន់ដែរ ព្រោះគេនឹងពិនិត្យមើលថា
យើងចង់រៀនអ្វី ហេតុអ្វីបានជាយើងជ្រើសរើសយកប្រទេសជប៉ុន ហើយមិនមែនជាប្រទេសដទៃ?”
បច្ចុប្បន្ន រិទ្ធិ សាក់ កំពុង
សិក្សាភាសាជប៉ុននៅទីក្រុងត្យូក្យូ។ ឆ្នាំក្រោយគាត់នឹងចាប់យកជំនាញ វិស្វករគីមីនៅ
Wakayama National College។
រក្សាសិទ្ធ© 4Share
ដោយ៖ ប៊ូចា
No comments