ទស្សនៈ ខុង ជឺ
ទស្សនៈ ខុង ជឺ
ខុង ជឺ គឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ
ដែលបានបង្រៀន និងបន្សល់ទុកនូវទស្សនវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះផ្នត់គំនិត
និងជីវិតរស់នៅរបស់ប្រជាជនចិន កូរ៉េ ជប៉ុន និងវៀតណាម។ ទស្សនវិជ្ជារបស់គាត់
បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម
យុត្តិធម៌ និងភាពស្មោះត្រង់។ខាងក្រោមនេះជាកម្រងទស្សនៈមួយចំនួនដែលយើងបានដកស្រង់ជូនលោកអ្នក៖
- បើអ្នកគិតចង់ធ្វើធំ អ្នកនឹងបានធ្វើធំ បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះ ដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស ដោយសមត្ថភាព ពុំមែនដោយជោគវាសនា បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ?
- សត្វធ្វើសម្បុកឲ្យមើលដើមឈើ បម្រើរើសចៅហ្វាយឲ្យមើលចិត្ត។
- មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត មនុស្សមានកិត្តិយស គឺអ្នកដែចេះផ្តល់កិត្តិយសដល់អ្នកដទៃ។
- បើគ្មានគំនិតពិចារណា បញ្ញាក៏មិនកើត។
- ឈើវៀចធ្វើកង់់ ឈើត្រង់ធ្វើទូក តែមនុស្សវៀចវេរ យកទៅធ្វើអ្វីក៏មិនកើតដែរ។
- លេងអុកកុំគិតតែពីរឿងវាយលុកតែម្យ៉ាង ។
- លេងអុកត្រូវតែគិត លេងអុកជីវិតមិនឲ្យគិតម៉េចនឹងកើត?
- ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុស សូមលោកអ្នកកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេ ព្រោះបើអ្នកស្ថិតក្នុងស្ថានភាពបរិស្ថានដូចរូបគេ អ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏មានដែរ។
- ការគ្រប់គ្រងគឺការសម្រេចការងារដោយអាស្រ័យលើសមត្ថភាពអ្នកដទៃ។
- អ្នកគ្រប់គ្រងកម្រិតធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង អ្នកគ្រប់គ្រងកម្រិតខ្ពស់ ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង។
- បើគិតរឿងធំ សុំកុំខ្វល់រឿងតូចតាច។
- ភ្នែកអាចមើលឃើញវត្ថុនៅពីចម្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនឯង បានឡើយ។
- មនុស្សភាគច្រើនយកចិត្តទុកដាក់តែផលប្រយោជន៍រយៈខ្លីប៉ុណ្ណោះ តែមនុស្សឆ្លាតពិតប្រាកដគេនឹងសម្លឹងមើលទៅដល់់អនាគត។
- មនុស្សត្រូវសិក្សាស្វែងរកការពិត កុំស្តាប់តែគំនិតគេ ឬពាក្យនិន្ទាឈ្នានីស មនុស្សមានមេត្តាត្រូវឲ្យឆ្លាតផង បើមិនដូច្នោះទេនឹងត្រូវគេបោកបានដោយងាយមនុស្សឆ្លាតត្រូវសិក្សាដឹងរាក់ជ្រៅ បើមិនដូច្នោះទេនឹងប្រព្រឹត្តខុសដោយងាយ មនុស្សស្មោះត្រង់ សុចរិត ក្លាហាន ត្រូវឆ្លាត ត្រូវសិក្សា ព្រោះអាចលេងសើចជ្រុលនាំអំពល់កើតភ័យដល់ខ្លួន អ្នកមានអំណាចត្រូវខំសិក្សារៀនសូត្រ ព្រោះមនុស្សជុំវិញអាចរងការគំរាមកំហែង និងឆាប់បង្ហាញឲ្យឃើញភាពក្រអឺតក្រទម។
- គុណធម៌បីយ៉ាងដែលបានពីការរៀនសូត្រគឺ ចំណេះវិជ្ជា ក្តីមេត្តាករុណា និងភាពក្លាហាន។
No comments