ad

ad

ព្រឹត្តិការណ៏ថ្មី


វិធីសាស្ត្រទាំង៦យ៉ាង ជួយអោយអ្នកអាចអានសៀវភៅបានកាន់តែច្រើនជាងមុន


១. គោលដៅក្នុងការអានសៀវភៅ៖ 

អ្នកត្រូវកំណត់អោយបានច្បាស់ថាតើអ្នកចង់អានសៀវភៅប៉ុន្មានក្បាល? ហើយអាចបញ្ចប់វាលឿនកម្រិតណាដែរ តែមិនត្រូវបង្ខំឡើយ ការដាក់ពេលវេលាមួយច្បាស់លាស់ក៏ជាវិធីមួយជួយពន្លឿនអោយអ្នកអាចអានបានកាន់តែច្រើនទៀត។

២. ដាក់ពេលវេលាជាក់លាក់៖ 

ចាត់កាលវិភាគអានអោយបានទៀងទាត់ អោយដូចជាពេលវេលាពិសាបាយដូច្នេះដែរ។ ចៀសវាងការកុហកខ្លួនឯង ពេលនោះអ្នកនឹងទទួលបានការភ្ញាក់រលឹកមួយដ៏ល្អ ក្នុងការអានសៀវភៅ។

៣. កន្លែងសមរម្យសម្រាប់អាន៖

ស្វែងរកបន្ទប់មួយដែលផ្ដល់បរិយាកាសល្អក្នុងការអានសៀវភៅ ឬក៏មានភាពស្ងប់ស្ងាត់ល្អ។ បរិយាកាសជុំវិញល្អ នាំអោយអ្នកមានអារម្មណ៍ស្រស់ថ្លាក្នុងការប្រើប្រាស់ខួរក្បាលស្វែងយល់ពីសៀវភៅនោះ។

៤. ស្វែងរកអ្វីដែលងាយស្រួលសម្រាប់អាន៖

អ្នកអាចជាមនុស្សចូលចិត្តអានតាមសៀវភៅអេឡិចត្រូនិក ( E-Book) ដែលប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏តាមសៀវភៅធម្មតាក៏បាន។ អ្នកអាចធ្វើអ្វីក៏បានតាមតែចំណង់ចំណូលចិត្តរបស់អ្នកចង់អាន។

៥. ឧស្សាហ៍ទៅបណ្ណាល័យ៖ 

បណ្ណាល័យគឺជាកន្លែងដែលបណ្ដុំទៅដោយសៀវភៅគ្រប់បែបយ៉ាង។ អ្នកអាចទទួលបានសៀវភៅគ្រប់ប្រភេទដែលអ្នកត្រូវការ។ ការទៅបណ្ណាល័យក៏ជាផ្នែកមួយបន្ថែមទម្លាប់ក្នុងការអានសៀវភៅអោយមានការកើនឡើងផងដែរ៕

៦. ចេះឲតម្លៃសៀវភៅ៖ 

យើងត្រូវដឹងថាសៀវភៅគឺជាមិត្តដ៏ល្អ វាអាចជួយផ្ដល់នូវចំណេះដឹងថ្មីៗ គំនិត និងជួយបង្កើនបញ្ញាដល់យើងទៀតផង។ ដួច្នេះវាមានតម្លៃណាស់ដែលយើងគួរតែកាន់វាយកមកអានឲបានជារៀងរាល់ថ្ងៃ។

ដោយ៖ ភារក្ស

No comments