ad

ad

ព្រឹត្តិការណ៏ថ្មី


តើអាចទេដែលក្មេងអាយុ ១០ ឆ្នាំ មានIQលើស Einstein និង Hawking?



 
អង់គ្លេស៖ អ្នកទាំងអស់គ្នា បានដឹងហើយថា Albert Einstein គឺជាបិតាទ្រឹស្តីរូបវិទ្យា ជនជាតិអាល្លឺម៉ង់ ហើយ Stephen Hawking គឺជាអ្នកវិទ្យាសាស្រ្តអង់គ្លេសដ៏ល្បីឈ្មោះ ដែលអ្នកទាំងពីសុទ្ធតែមានពិន្ទុ IQ ខ្ពស់ដូចគ្នា។

ទោះជាយ៉ាងណា រលកក្រោយតែងតែច្រានរលកមុន ដូចជាពេលនេះក្មេងប្រុសជនជាតិឥណ្ឌាម្នាក់ មានឈ្មោះ Dhruv Talati អាយុ១០ឆ្នាំ រៀននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ត្រូវបានគេដឹងថា មានពិន្ទុ IQ ១៦២ ខ្ពស់ជាងខ្ពស់ជាងអ្នកប្រាជ្ញទាំងពីរខាងលើទៅទៀត។

ក្មេងប្រុស Dhruv Talati ដែលមានអាយុ១០ឆ្នាំរូបនេះ បានធ្វើតេស្តសមត្ថភាព IQ ខួរក្បាលរបស់អង្គការអន្តរជាតិ Mensa ប្រចាំទីក្រុងឡុងដ៍ កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលជាវិញ្ញាសារលំបាក ប្រភេទ Cattell III B Paper ដោយទទួលបានពិន្ទុចំនួន១៦២ ដែលតួលេខនេះ វាខ្ពស់ជាង Einstein និង Hawking ដែលធ្លាប់ទទួលបានត្រឹមតែ១៦០ពិន្ទុប៉ុណ្ណោះ ពោលគឺលើស ២ ពិន្ទុ។

បច្ចុប្បន្នក្មេងប្រុសសញ្ជាតិឥណ្ឌារូបនេះ បានចូលរួមក្នុងក្លឹបសិក្សាពិសេសមួយសុទ្ធតែជាជើងខ្លាំងជុំវិញពិភពលោក ដែលគេដាក់ឈ្មោះថា ក្រុមមនុស្សឆ្លាតជាងគេបំផុតក្នុងលោក (the most intelligent folks in the world) ។ 

សិស្សថ្នាក់បឋមសិក្សា Fullwood Primary School ក្នុងតំបន់ Barkingsideរូបនេះ បាននិយាយថា វិញ្ញាសាធ្វើតេស្តមិនពិបាកទេ តែយ៉ាប់ត្រង់មានពេលខ្លីពេក។

កុមារ Dhruv ដែលជាមនុស្សមានទេពកោសល្យវាយកូនបាល់ និងវាយសីផងដែរនោះ មានបំណង់ចង់ក្លាយ ជាអ្នកជំនាញខាងមនុស្សយន្ត នាថ្ងៃអនាគត។

គួរបញ្ជាក់ថា អង្គការអន្តរជាតិ Mensa ប្រចាំទីក្រុងឡុងដ៍ គឺជាសហគមន៍ដ៏ចំណាស់ និងធំជាងគេក្នុងពិភពលោក ហើយវិញ្ញាសារប្រភេទ Cattell III B Paper ដែល Dhruv បានធ្វើតេស្ត គឺជាប្រភេទវិញ្ញាសារដែលមាន១៥០សំណួរ៕

ប្រភព: បរទេស
ដោយ៖ ភារក្ស

No comments