ad

ad

ព្រឹត្តិការណ៏ថ្មី


តំបន់ដ៏សែនគ្រោះថ្នាក់ទាំង ៦ក្នុងពិភពលោក


ពិភពលោកយើងគឺជាកន្លែងដែលស្រស់ស្អាត គ្រប់ដណ្តប់ដោយទេសភាពខុសៗគ្នាទៅតាមតំបន់។ ប៉ុន្តែទោះបីជាមានភាពស្រស់ស្អាតយ៉ាងក៏ដោយ ក៏មានកន្លែងខ្លះដែលគួរជៀសវាងដើម្បីការពារជីវិតរបស់យើង៖

១. ជ្រលង មរណៈ សហរដ្ឋអាមេរិក៖ 

វាគឺកន្លែងក្តៅបំផុតនៅក្នុងលោកដែលមានកម្តៅដល់ទៅ ៥៦,៧ អង្សារតាមការកត់ត្រា។ អ្នកអាចរស់បានតែ ១៤ ម៉ោងប៉ុណ្ណោះនៅទីនេះប្រសិនបើគ្មានទឹក។

២. វាលលំហដាណាឃីល ប្រទេសអេរីទ្រា៖ 

 

ត្រូវបានគេហៅថានរកនៅលើផែនដីដោយសារតែវាមានកម្តៅរហូតដល់ទៅ ៥០ អង្សារ មិនត្រឹមតែប៉ុណ្ណោះវាមានភ្នំភ្លើងសកម្មជាច្រើន ដែលបញ្ចេញឧស្ម័នពុលបង្កគ្រោះថ្នាក់ដល់ជីវិត។

៣. ភ្នំវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៖ 

 

វាមានអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ទៅ ៤០ អង្សារ និងមានល្បឿនខ្យល់រហូតដល់ទៅ ៣២៧ គីឡូម៉ែត្រក្នុងមួយម៉ោងដែលអាចធ្វើឲ្យអ្នកប៉ើងដូចសំឡី។

៤. ស៊ីណាបុង ប្រទេសឥណ្ឌូនេស៊ី៖ 

 

ជាភ្នំភ្លើងដែលផ្ទុះច្រើនដងបំផុតក្នុងពេលបច្ចុប្បន្ន ហើយកម្អែភ្នំភ្លើងរបស់វាបានបំផ្លាញភូមិនៅក្បែរនោះទាំងស្រុង។ ការផ្ទុះលើកចុងក្រោយកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ នេះដែលផ្ទុះឡើងរហូតដល់កម្ពស់ជាង ២៥០០ ម៉ែត្រ។

៥. កោះពស់ ប្រទេសប្រេស៊ីល៖ 

កោះនេះសំបូរទៅដោយពស់ពិសសាហាវៗ ហើយវារស់នៅស្ទើរគ្រប់ទីកន្លែងដែលអ្នកឈានជើងទៅដល់ស្ទើរគ្រប់ជំហាន។

៦. ប៊ីគីនីអាតូល កោះម៉ាសាល៖ 

ជាកោះមានទឹកសមុទ្រថ្លាឆ្វង់ដែលគ្រោះថ្នាក់បំផុតដោយសារជាតិវិទ្យុសកម្មដែលបញ្ចេញពីការធ្វើតេស្តិ៍គ្រាប់បែកបរមាណូ។ ប្រជាជនរស់នៅទីនោះត្រូវបង្ខំឲ្យចាកចេញពីកន្លែងនេះដោយសារកម្រិតជាតិវិទ្យុសកម្មខ្ពស់ដែលអាចបង្កជាជម្ងឺមហារីក។

ប្រភព៖ The Bright Side
ដោយ៖ ភារក្ស

No comments