ផ្ទះល្វែងរបស់រដ្ឋ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៦ តម្លៃ ២៥០០០ ទៅ ៣ម៉ឺនដុល្លារ
ភ្នំពេញ៖
គម្រោងលំនៅឋានសាធារណៈ សម្រាប់ប្រជាជនមានប្រាក់ចំណូល ទាបនិងមធ្យម និងមន្ត្រីរាជការ ដែលកំពុងស្ថិតក្នុងដំណាក់កាលការសិក្សា
នឹងចាប់ផ្តើម នៅចុងឆ្នាំ២០១៦នេះ។ ផ្ទះល្វែងក្នុងគម្រោងរបស់រាជរដ្ឋាភិបាលនោះ នឹងមានតម្លៃចាប់ពី
២៥០០០ ដុល្លារ ទៅ ៣០០០០ ដុល្លារ ក្នុងផ្ទះ ១ ល្វែង។
លោក
ស៊ា រិទ្ធី ប្រធានក្រុមហ៊ុន World Bridge International ដែលត្រូវទទួលបានសិទ្ធិពីរដ្ឋាភិបាល
ដើម្បីអភិវឌ្ឍគម្រោងលំនៅឋានសាធារណៈ បានប្រាប់អ្នកកាសែត កាលពីចុងសប្តាហ៍មុនថា គម្រោងលំនៅឋានសាធារណៈ
នៅពេលនេះគឺនៅក្នុងដំណាក់កាលសិក្សា ហើយការអភិវឌ្ឍគម្រោងទីមួយ នឹងចាប់ផ្តើមការសាងសង់របស់ខ្លួន
នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំនេះ ។
លោក
បានឲ្យដឹងថា មានគម្រោងជាច្រើនសម្រាប់ការអភិវឌ្ឍលំនៅឋានសាធារណៈ និងគម្រោងនីមួយៗអាចនឹងមានរយៈពីរឆ្នាំ សម្រាប់ការសាងសង់បញ្ចប់។
ទោះយ៉ាងណា
លោកមិនបានបញ្ជាក់ពីកន្លែងសម្រាប់ការអភិវឌ្ឍន៍ទេ ដោយលោកហាក់មានការព្រួយបារម្ភអំពីការប៉ោងតម្លៃដី
នៅទីតាំងនោះ។
លោក
ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong ស្វាគមន៍ចំពោះគម្រោងនេះ ហើយថា
គម្រោងលំនៅឋានសាធារណៈ គឺជាគម្រោងថ្មីបំផុត សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនសម្រាប់ប្រទេសអភិវឌ្ឍន៍ទេ។
លោក
សុខនីម ថ្លែងថា "គម្រោងបែបនេះ នឹងជួយដល់ប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងទាប
និងមន្ត្រីរាជការមានផ្ទះផ្ទាល់ខ្លួនរបស់ពួកគាត់ នៅក្នុងទីក្រុង ខណៈវាជួយដល់សេដ្ឋកិច្ចជាតិផងដែរ"។ លោក សុខនីម បានឲ្យដឹងទៀតថា "គម្រោងបែបនេះ ភាគច្រើនធ្វើឡើងនៅទីតាំងជាយទីក្រុង
និងគម្រោងអាចធ្វើទៅបាន លុះត្រាតែមានការគាំទ្ររបស់រដ្ឋាភិបាល"។
ដោយ៖ សៀវប៉ាវ
No comments