អត់លុយចង់ចាប់ផ្តើម រកស៊ីត្រូវធ្វើដូចមេ្តច?
អត់លុយចង់ចាប់ផ្តើម រកស៊ីត្រូវធ្វើដូចមេ្តច?
មានគំនិតរកស៊ីហើយ
តែអត់មានលុយរកស៊ី នេះជាចំណុចចាប់ផ្តើមក្នុងជីវិតរកស៊ីរបស់អ្នក។
តើអ្នកគួរចាប់ផ្តើមពីជំហ៊ានណាដើម្បីឈាងចាប់យកមុខជំនួញនោះ?
ជាការពិតណាស់
មិនទាល់តែអ្នកមានដើមទុន រាប់រយ លានដុល្លាដើម្បីបើកអាជីវកម្មមួយបាននោះទេ។ សំណួរសួរថា
តើអ្នកចាំបាច់ត្រូវការដើមទុនធ្វើអ្វី? អាជីវកម្មផ្សេងៗមានតម្រូវការផ្សេងៗគ្នា
អ្វីដែលចាំបាច់គឺត្រុវប៉ាន់ស្មានពីការចំណាយផ្សេងៗជាមុន
បន្ទាប់មកទើបត្រូវរកប្រភពផ្សេងៗដើម្បីមកទ្រទ្រង់អាជីវកម្មហ្នឹង។
ប្រភេទនៃការចំណាយមានដូចខាងក្រោម៖
ប័ណ្ណប៉ាតង់ ៖
មុននឹងចាប់ផ្តើមអាជីវកម្ម អ្នកត្រូវមានលិខិតអនុញ្ញាតិជាមុនសិន ឬ
ត្រូវការចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម។
ការផ្គត់ផ្គង់៖
តើអាជីវកម្មរបស់អ្នកត្រូវការវត្ថុធាតុដើម ដែរឬទេ? ត្រូវការកុំព្យូទ័រ
ឬឧបករណ៏ដទៃទៀតទេ?
គ្រឿងចាក់៖
តើអាជីវកម្មរបស់អ្នកត្រូវការម៉ាស៊ីន ដែរឬទេ?
ទីកន្លែងធ្វើការ៖វាជាការចំណាយដ៏ធំមួយ
ដូច្នេះអ្នកមិនអាច ធ្វេសប្រហែសដូច ការចំណាយកុំប៉ិចកុំប៉ុកផ្សេងៗឡើយ។
ការចំណាយទៅលើអាជីវកម្ម៖
ផ្សព្វផ្សាយពាណិជ្ជកម្ម ទៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
ផ្នែកផ្លូវច្បាប់៖
តើអ្នកត្រូវការមេធាវី ក្នុងការសម្រួលដល់ការបើកអាជីវកម្មរបស់អ្នកទេ?
បុគ្គលិក៖
ប្រសិនបើអ្នកមិនអាចរាប់រង់ការងារទាំងអស់ម្នាក់ឯងបាន
អ្នកប្រាកដជាត្រូវការបុគ្គលិកបកជួយសម្រួលការងាររបស់អ្នក។
អ្នកមានវិធីសាស្ត្រពីរយ៉ាង
ក្នុងការចាប់ផ្តើមមុខជំនួញនោះ ជាមួយនឹងប្រាក់តិចតួច គឺ បន្ថយការចំនាយឲ្យនៅទាប និង
បង្កើតប្រាក់ដើមរបស់អ្នកតាមវីធីសាស្រ្តផ្សេងៗ តាមវិធីសាស្រ្តបី យ៉ាង៖
ជម្រើសទីមួយ៖ បន្ថយការចំនាយដែលមិនចាំបាច់
ក្នុងការចាប់ផ្តើម
អាជីវកម្មអ្នកគួរចាប់ផ្តើម ដោយធ្វើជាអ្នកគ្រប់គ្រង និង បុគ្គលិកដោយខ្លួនឯង
ប្រសិនបើការចាប់ផ្តើមនោះ មានលក្ខណៈខ្នាតតូច។ គួរជ្រើសរើស ផ្ទះជាកន្លែងធ្វើការ
ហើយរកអ្នកផ្គត់ផ្គង់ដែលមានតម្លៃទាបឬ ទាបជាងអ្នកផ្សេង។
កាត់ចំនាយណាដែលមិនទាន់ចាំបាច់ចោល។
ជម្រើសទីពីរ៖ យកអាជីវកម្មផ្សេងធ្វើជាឈ្នាន់
អ្នកគួរចាប់ផ្តើមអាជីវកម្ម
ផ្សេងដែលចំនាយដើមទុនតិច មុននឹងឈានទៅបើក អាជីវកម្មដែលអ្នកប្រាថ្នា។ ដូចជាការ បង្កើត
ប្លុក ឬ ផ្តល់សេវាកម្មខ្នាតតូច ។ នៅពេលដែលវាដំណើរការហើយអ្នកអាចចាប់ផ្តើម
ដំណើរការអាជីកម្មរបស់អ្នក បន្តិចម្តងៗ ជៀសជាងការបើក ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង។
ជម្រើសទីបី៖ ត្រូវការជំនួយពីខាងក្រៅ
បើទោះអ្នកគ្រាន់ទុន
ក្នុងខ្លូនអ្នកផ្ទាល់អ្នកអាចចាប់ផ្តើម រៃអង្គាសពីមជ្ឈជុំវិញខ្លួនអ្នកដូចជា ៖
- មិត្តភក្តិ និង ក្រុមគ្រួសារ
- រកអ្នកវិនិយោគទុនដែលគាំទ្រ គម្រោងអាជីវកម្មរបស់អ្នក
- ចូលហ៊ុនជាមួយអ្នកផ្សេង ដោយអ្នកជាអ្នកប្រើគំនិត និងកម្លាំង ហើយឲ្យអ្នកផ្សេងជាអ្នកចេញដើមទុន
- កម្ចីរដ្ឋាភិបាល
- កម្ចីធនាគារ
ប្រភព៖ Entrepreneur
No comments