ad

ad

ព្រឹត្តិការណ៏ថ្មី


លោក YOSHINORI OHSUMI បានទទួលពានរង្វាន់រង្វាន់ ណូប៊ែលឆ្នាំ ២០១៦



លោក យូហ្ស៊ីណូរិ អូសូមី (YOSHINORI OHSUMI)បានទទួលពានរង្វាន់រង្វាន់ ណូប៊ែលឆ្នាំ ២០១៦ ផ្នែកឱសថសាស្ត្រ

រង្វាន់ណូប៉ែល ឆ្នាំ២០១៦ ត្រូវបានប្រគល់ជូនលោក  យូហ្ស៊ីណូរិ អូសូមី (YOSHINORI OHSUMI) សម្រាប់របកគំហើញ​ស្តីពីការ បំផ្លាញខ្លួនឯងរបស់កោសិកា។

គាត់បានប្រើ ផ្សិតនំប៉័ង ដើម្បី​ សិក្សាពីកោសិកា​ដែល​ បំផ្លាញខ្លួនឯង។ លោក OHSUMI បានប្រើវិធីសាស្ត្រការ បំផ្លាញកោសិកាខ្លួនឯង នៅក្នុង ពពួកផ្សិត ដើម្បីបកស្រាយ ចង្វាក់ផលិតកម្មនៅក្នុងខ្លួនរបស់មនុស្ស។

របកគំហើញរបស់លោក OHSUMI គឺជាមូលដ្ឋានដ៏សម្ខាន់ក្នុងការស្វែងយល់ពីការវិវត្តន៏ នៃការបំផ្លាញខ្លួនឯង​របស់កោសិកា និងឈានទៅរកការ យល់ដឹងពីការបំផ្លាញខ្លួនឯងរបស់កោសិកានៅក្នុងដំណើរការផ្សេងៗ​ ដូចជា ការស្វែងយល់ពី ការបន្សាំភាពឃ្លាន និង អាចឆ្លើយតបទៅនឹងការឆ្លងរោគជាដើម។  

ដំណើរ បំផ្លាស់ប្តូរហ្សែនក្នុងការបំផ្លាញខ្លួនឯងរបស់កោសិកា អាចបង្កជាជម្ងឺ មហារីក និង ជំងឺពាក់ព័ន្ធនឹងសរសៃប្រាសាទ។


លោក យូហ្ស៊ីណូរិ អូសូមី (YOSHINORI OHSUMI) ជាសាស្ត្រាចារ្យនៅ វិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ។

No comments