ad

ad

ព្រឹត្តិការណ៏ថ្មី


ស្វែងយល់ពីដំណើរការដាក់អាហារូបករណ៏ទៅប្រទេសឥណ្ឌា




ឥណ្ឌាជាប្រទេសមានការរីកចម្រើនខ្ពស់ខាងផ្នែកបច្ចេកវិទ្យា មានពត៏មានវិទ្យា វិស័យភាពយន្ត ជាដើម។ ដើម្បីចូលរួមចំណែកអភិវឌ្ឃន៏វិស័យធនធានមនុស្ស និងពង្រឹកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ឥណ្ឌាបានផ្តល់អាហារូបករណ៏ថា្នក់ បរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិត ដល់និស្សិត មន្រ្តីរាជការ កម្ពុជាឲ្យទៅបន្តការសិក្សានៅនៅទីនោះជារៀងរាល់ឆ្នាំ។

កម្មវិធីអាហារូករណ៏របស់ប្រទេសឥណ្ឌាផ្តល់មកឲ្យកម្ពុជាមាន ២៥ កន្លែង រួមមាន៖
១. General Cultural Scholarship Scheme (១៣ កន្លែង)
២. Mekong-Ganga Cooperation Programme (១០ កន្លែង)
៣. Cultural Exchange Programme (២ កន្លែង)

ពេលវេលា៖
កម្មវិធីទាំងនោះនឹងធ្លាក់មក ក្នុងអំឡុងខែ ធ្នូ មករា។ 

ដំណើរការ៖
អ្នកត្រូវទាក់ទងទៅ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាដោយផ្តល់ ឬតាមរយៈម៉េល៖ 
 itecembindia@online.com.kh ឬ  
cons.phnompenh@mea.gov.in
 
បន្ទាប់មកអ្នកត្រូវ៖

១. ទៅពិនិត្យសុខភាព៖ ត្រូវទៅទាក់ទងលោកពេទ្យ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ (គាត់នឹងប្រាប់អ្នកនូវកន្លែងដែលត្រូវទៅពិនិត្យសុខភាព)
២. បំពេញបែបបទ ហើយភ្ជាប់មកជាមួយលិខិតពិនិត្យសុខភាព
៣. បន្ទាប់មក ស្ថានទូតឥណ្ឌានឹងធ្វើការទំនាក់ទំនងអ្នក ដើម្បីធ្វើតេស កម្រិតភាសាអង់គ្លេស រួមមានប្រលងសរសេរ និងសំភាសន៍។
៤. រង់ចាំការជូនដំណឹងពីស្ថានទូតប្រសិនអ្នកជាប់កម្មវិធីអាហារូបករណ៏នោះ។

នេះជាដំណើរការដាក់អាហារូករណ៏ក្នុងឆ្នាំ ២០១៥។
 រក្សាសិទ្ធដោយ ©  4Share-ចែកចាយ

No comments