ad

ad

ព្រឹត្តិការណ៏ថ្មី


សុភាសិត​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត


 

១. ការអម្បាល កុំអាលពោលអួតមុន
. ឧបាយកលសើៗ ពុំស្មើគំនិតជ្រៅ
. កំណាចឃ្លានពេក មានរឿងពុំសូវស្រាក
. សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ
. សូវនូវម្នាក់ឯង គួរជៀសវាងបាបមិត្ត
. ចិត្តឥតភ្នែក ភ្នែកឥតចិត្ត អ្នកគិតល្អិតទើបអាចយល់បាន
. មើលងាយអ្នកផង នាំឲ្យកន្លងច្បាប់
. រអិលមាត់ច្រើនតែភ្លាត់ស្នៀត
. សើចក្អាកក្អាយ នាំឲ្យស្ដាយក្រោយ
១០. កាប់បំពង់រង់ចាំទឹកភ្លៀង ភ្នែកមិនឆ្មៀងឃើញមិនសព្វ
១១. ធ្វើស្រែទាន់មានភ្លៀង ស្រែកច្រៀងទាន់មានភ្លេង
១២. ពេលត្រូវដើរបែរជាដេក ខ្ជិលហួសពេកនាំឲ្យល្ងង់
១៣. មានៈចចេសក្រៃ អស់តម្លៃគ្មានចំណេញ
១៤. បំណាច់កើតជាអង្គប្រុស កុំប្រព្រឹត្តខុសធម៌ច្បាប់
១៥. ប្រាំបួនទិញ ដប់ទិញ កុំទិញរបស់ថោក
១៦. កុំស្ដាយគុម្ពចេកមួយគុម្ព
១៧. កុំស្ដាយអាចម៍គោមួយគំនរ
១៨. បើមិនចេះត្រូវសួរគេ កុំមានៈយកគ្រាន់បើ

No comments