ad

ad

ព្រឹត្តិការណ៏ថ្មី


អត្ថន័យនៃបុណ្យកឋិន



នៅក្នុងប្រទេសខ្មែរមានពិធីបុណ្យជាតិជាច្រើន ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំតាមពេលវេលាជាក់លាក់មួយ។ ដោយក្នុងនោះក៏មានផងដែរ ពិធីបុណ្យកឋិន ឬកឋិនទាន ដែលតែងតែប្ររព្ធឡើងជាទៀងទាត់ផងដែរ។ ដូច្នេះតើអត្ថន័យនៃបុណ្យឋិនជាអ្វី ហើយប្រារព្ធឡើងនៅពេលណា?

បុណ្យកឋិនគឺជាកុសលដែលធ្វើឡើង ដោយនាំសំពត់ចីវរទៅប្រគេនព្រះសង្ឃ ដែលបានគង់ចាំវស្សាអស់ត្រៃមាសក្នុងអាវាសណាមួយក្នុងវេលា២៩ថ្ងៃ គឺរាប់ពីថ្ងៃ១រោជខែអស្សុជ ដល់១៥កើតខែកត្ដិកអោយលោកក្រាលគ្រង ដើម្បីលោកបានអានិសង្ឃប្រាំតាមពុទ្ធានុញ្ញាត ហៅថាកឋិន ឬកឋិនទាន។

            កឋិនទានជាទានពីសេសប្លែកពីទានទាំងពួង ដោយហេតុប្រាំយ៉ាង៖
          បុណ្យនេះមិនអាចធ្វើរាល់ថ្ងៃ រាល់ខែបានទេ គឺក្នុងមួយឆ្នាំធ្វើបានតែម្ដង ធ្វើក្នុងថ្ងៃណាក៏បាន ហើយមួយវត្តបានតែមួយដងក្នុងមួយរដូវ។
          វត្ថុគឺសំពត់ដែលជកឋិនវត្ថុ បានតែស្បង់ឬចីពរ ឬក៏សង្ឃដី ក្រៅពីនេះពុំបាន សូម្បីតែវត្ថុទាំងបីរួមក៏មិនបាន។
          អ្នកធ្វើ និងសង្ឃក្រាលគ្រង គប្បីធ្វើឲ្យបានត្រឹមត្រូវតាមវិន័យបញ្ញត្តិ។
          បុគ្គលអ្នកធ្វើបានអានិសង្ឃប្រាំយ៉ាងមានចែងក្នុងវិន័យបិដកភាគ៩។
          បដិគ្គាហកះ (អ្នកទទួល) បានតែភិក្ខុក្រៅពីនេះពុំបាន។
*** ហើយភិក្ខុនោះលុះត្រាតែបានចាំវស្សាអស់បីខែទើបបាន។
 

 
ប្រភព ៖ លោកសាស្ដ្រាចារ្យអក្សរសាស្ដ្រ ឆាយ សុខ
ដោយ៖ វុទ្ធី

No comments