ad

ad

ព្រឹត្តិការណ៏ថ្មី


ឥណ្ឌានឹងមានទីក្រុងយក្ស ៧ នៅក្នុងឆ្នាំ ២០៣០


ឥណ្ឌានឹងមានទីក្រុងយក្ស ៧ នៅក្នុងឆ្នាំ ២០៣០



សម្លេងអ៊ូអរនិងភាពមមាញឹកក្នុងការរកស៊ីនៅតាមមហាវិថីក្នុងទីក្រុងធំៗរបស់ប្រទេសឥណ្ឌាជាសញ្ញាបញ្ជាក់ថា ជាប្រទេសដែលមានប្រជាជនរាប់លាននាក់កំពុងរស់នៅ។

ជារៀងរាល់ឆ្នាំ មានប្រជាជនឥណ្ឌារាប់លាននាក់បានចាកចេញពីស្រុកកំណើតដើម្បីទៅរស់នៅក្នុងទីប្រជុំជន។ អង្គការសហប្រជាជាតិបានរាយការណ៏ថា នឹងមានមនុស្ស ៩.៦លាននាក់នឹងទៅរស់នៅក្នុងទីក្រុង ញូឌីលីនៅឆ្នាំ ២០៣០។

ដើម្បីបំពេញន័យរបស់ទីក្រុងយក្សបានលុះត្រាដែលទីក្រុងនោះមានប្រជាជនរស់នៅ ១០លាននាក់ ហើយបើយោងតាមនិយមន័យនេះ ឥណ្ឌាសព្វថ្ងៃមានទីក្រុងយក្សចំនួន ៥ គឺ៖
១. New Delhi ជារាជធានី របស់ប្រទេសឥណ្ឌាដែលមានប្រជាជន ២៦.៥ លាននាក់
២. Mumbai ជាទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានប្រជាជន ២១.៤លាននាក់
៣. Kolkata ជាទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានប្រជាជន ១៥ លាននាក់
៤.Bengaluru មានប្រជាជន ១០.៥ លាននាក់
៥. Chennai ជាទីតាំងផលិតរថយន្តរបស់ឥណ្ឌាដែលមានប្រជាជន ១០.២លាននាក់

ដោយសារការចាកចេញពីស្រុកកំណើតដើម្បីទៅរកប្រាក់នៅទីក្រុង ហើយមានឪកាសបញ្ជូនកូនទៅរៀននៅសាលាដែលល្អៗ ធ្វើឲ្យទីក្រុង២ផ្សេងទៀតរបស់ឥណ្ឌាមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស។ ទីក្រុងទាំងនោះរួមមាន៖
១. Hyderabad ជាមជ្ឈមណ្ឌលពត៍មានវិទ្យានិងជាតំបន់ទេសចរ ដែលអាចនឹងមានប្រជាជនមករស់នៅ ប្រមាណ ១២.៨ លាននាក់នៅឆ្នាំ ២០៣០
២. Ahmedabad ជាបេះដូងនៃឧស្សាហកម្មវាយនភ័ណ្ឌដែលរំពឹងថានឹងមានប្រជាជនរស់នៅប្រមាណ ១០.៥ លាននាក់នៅឆ្នាំ ២០៣០។

ការទៅរស់នៅទីក្រុងធំៗ គឺមិនមានតែនៅប្រទេសឥណ្ឌាតែមួយនោះទេ វាកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៏នៅក្នុងពិភលោក។ តាមសេចក្តីរាយការណ៏ របស់ UN មានប្រជាជន ៥០០លាននាក់កំពុងរស់នៅក្នុងទីក្រុងយក្ខចំនួន ៣១ នៅក្នុងពិភពលោក។ គេប៉ាន់ស្មានថា ទីក្រុងដែលមានប្រជាជន ១០ លាននាក់នឹងកើនឡើងចំនួន ៤១ទីក្រុងនៅឆ្នាំ ២០៣០។ ភាគច្រើននៃការកើនឡើងនេះនឹងមានវត្តមាននៅ អាស៊ី និង អា្រហ្្វិក ។ ទ្វីបទាំងពីរនេះនឹងមានទីក្រុង ៣៣ ក្នុងចំនោមទីក្រុងយក្សទាំង ៤១ នៅឆ្នាំ ២០៣០។

No comments