រុស្សីកំពុងពិចារណាបើកមូលដ្ឋានទ័ពសាជាថ្មី ក្នុងប្រទេសគុយបានិងវៀតណាម
រុស្សីកំពុងពិចារណាបើកមូលដ្ឋានទ័ពសាជាថ្មី ក្នុងប្រទេសគុយបានិងវៀតណាម
រុស្សីកំពុងពិចារណាស្តារមូលដ្ឋានទ័ពរបស់ខ្លួនសារជាថ្មីក្នុងប្រទេសគុយបា
និងប្រទេសវៀតណាមដែលប្រទេសទាំងពីរនេះធ្លាប់បានដើរតួជាប្រទេសយុទ្ធសាស្ត្រ ក្នុងសង្រ្គាមត្រជាក់។ នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសរុស៊ីលោក
Nikolai Pankov នៅថ្ងៃសុក្រនេះ។
គួររំលឹកថា រុស្ស៊ីបានបន្ថយអំណាចយោធារបស់ខ្លួននៅក្រៅប្រទេសក្រោយការដួលរលំនៃសហភាពសូវៀត។
មកទល់ពេលនេះ ក្រុងម៉ូស្កូកំពុងបញ្ចេញសាច់ដុំខ្លាំងឡើងៗ
នៅក្នុងជំលោះរវាង អ៊ុយក្រែន ប្រទសស៊ីរី និងដោយសារវត្តមានកងទ័ពណាតូ នៅអ៊ឺរ៉ុបខាងកើត ដែលបង្កភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសដែលជាសម្ព័ន្ធរបស់អាមេរិក។
មន្ត្រីការពារជាតិលោក Pankov មានប្រសាសន៏ថា “យើងកំពុងពិចារណា ការស្តារឡើងវិញនូវមួលដ្នានទ័ពក្នងប្រទេសដែលជាយុទ្ធសាស្ត្រ” ប៉ុន្តែលោកមិនបានធ្វើការអធិប្បាយពិស្តាឡើយ។ ក្រសួងការបរទេសទៀតណាមមិនអាចសុំធ្វើការបំភ្លឺបានឡើយនៅពេលនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងស្តារទំនាក់ទំនងឡើងវិញរវាង
ប្រទេសគុយបាដែលសហភាពសូវៀតធ្លាប់ប្រើជាប្រទេសយុទ្ធសាស្រ្តក្នុងការពង្រាយ ម៊ីស៊ីលដើម្បីគំរាមសហរដ្ឋអាមេរិកក្នុងសង្រ្គាមត្រជាក់។
No comments