ខុង ជឺ៖ ការបណ្តុះឆន្ទៈ
១. ការបណ្ដុះឆន្ទ:
• ខ្ញុំចាប់ផ្ដើមបណ្ដុះឆន្ទ:របស់ខ្ញុំទៅជាអ្នកសិក្សានៅពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ។
• អ្នកសិក្សាត្រូវតាំងចិត្តឲ្យមុតមាំ និងតស៊ូអត់ធ្មត់ក្នុងការស្វែងរកពុទ្ធិ។
ភារះនេះមានភាពធ្ងន់ធ្ងរ និងយូរអង្វែង។
• ទាហានអាចត្រូវការបញ្ជាពីថ្នាក់លើសូម្បីតែម្ដង
តែមិនអាចខ្វះឆន្ទះផ្ទាល់ខ្លួនដើម្បីការពារជាតិនិងប្រជាជនឡើយសូម្បីតែមួយវិនាទី។
• ក្ដីសង្ឃឹមរបស់ខ្ញុំគឺឲ្យមនុស្សចាស់រស់នៅក្នុងសន្ដិភាពនិងសុវត្តិភាពមិត្តភក្ដិមានភក្ដីភាពនឹងគ្នា
ហើយក្មេងទទួលបានកិច្ចគាំទ្រពីសង្គម។
• វាពិតជាគ្មានអ្នកសិក្សារូបណាដែលសង្ហាតសិក្សារៀនសូត្រ
អាចខ្មាសអៀននឹងភាពក្រីក្រឡើយ។
• ចូរអ្នកបាញ់ឆ្ពោះទៅរកគោលដៅដោយផ្អែកលើពុទ្ធិ
និងទង្វើប្រកបដោយគុណធម៌ និងខិតខំរៀនសូត្រពីសប្បុរសធម៌។
• នរណាម្នាក់ដែលបានយល់ដឹងច្បាស់ពីសច្ចភាពនៅពេលព្រឹកនឹងគ្មានភាពសោកស្ដាយនូវទង្វើរបស់ខ្លួននាពេសរសៀលឡើយ។
• មនុស្សជាអ្នកជំរុញឲ្យច្បាប់មានលក្ខណះដុក្រឹតនិងយុត្តិធម៌
មិនមែនច្បាប់ជាអ្នកជំរុញឲ្យមនុស្សមានលក្ខណះសុក្រឹតនឹងយុត្តិធម៌ទេ។
No comments