ការរាតត្បាតនិងពង្រីកទឹកដីនៃជនជាតិយួនមកលើខ្មែរកម្ពុជាក្រោម
យួនយកទឹកដីនៃប្រទេសចំប៉ាបានហើយព្រមទាំងបង្រ្កាបឲ្យស្ងាត់ស្ងៀមទៅវិញទៅលើជនជាតិចំប៉ាដែលមានការប៉ះបោរំពើតរំពើង។
ហើយួនចាត់ការដាក់ជំទប់ មេឃុំ
រហូតដល់អង្គការកំពូលឲ្យនៅក្រោមការត្រួតត្រារបស់យួនទាំងអស់ ពេលនោះហើយដែលបងប្អូនចាម មួយភាគធំ
រត់មកសុំសិទ្ធជ្រកកោនរស់នៅប្រទេសខ្មែរយើងដោយទ្រាំមិនបាននឹងយួនធ្វើបាប
សម្លាប់យ៉ាងរង្គាល។
យួនរៀបចំនគរចំប៉ាមិនទាន់បានស្រួលបួលផង
ក៏សំឡឹងមកឃើញទឹកដីខ្មែរកម្ពុជាក្រោមភ្លាកៗ ទៀតហើយសញ្ជឹងគិតថា៖ ឱ!
ទឹកដីខ្មែរមានជីជាតិល្អណាស់ មានដីល្បាប់ បឹងប៊ួរ ឈើនឹងវត្ថុធម្មជាតិគ្រប់យ៉ាងគ្មានខ្វះ។
អ្នកដឹកនាំយួនក៏ប្រជុំគ្នារិះរកមធ្យោបាយធ្វើសង្រ្គាមពង្រីកទឹកដីមកលើខ្មែរទៀត។
ពេលនោះអ្នកដឹកនាំយួនជំនុំគ្នាថា៖ “យើងលើកទ័ពទៅវាយខ្មែរត្រង់ៗតែម្តង
វាយមិនឈ្នះខ្មែរទេ ពីព្រោះខ្មែរ ពូកែធ្វើចម្បាំងខ្លាំងណាស់ដូច្នេះ មានតែកលល្បិច៤
ចំណុចរបស់យើងទេ ទើបយកទឺកដីខ្មែរបាន ពីព្រោះមានការពិសោធន៏ ទៅលើប្រទេសចំប៉ារួចមកហើយ។"
មុនដំបូងនាម៊ឺនយួន ឈ្មោះ ហ៊ី តុង បានចងស្ពាន
មេត្រីជាមួយនឹងស្តេចខ្មែរ ឈ្មោះ ស្រីសុរិយោពណ៏ ដោយប្តូររាជទូតគ្នាទៅវិញទៅមក
ព្រមទាំងស៊ីញ៉េគោរពព្រំប្រទល់បូណ៌ភាពទឹកដីទៅវិញទៅមក ព្រមទាំងឲ្យស្តេចខ្មែរមានជំនឿស៊ុបទៅលើយួនថា
ជាអ្នកស្មោះត្រង់ពិតប្រាកដ នោះទើបមាននាម៊ឺនមួយឈ្មោះថា ហ៊ី តុង នៃក្រុងរ៉េ
បានលើកកូនក្រមុំឈ្មោះនាង អង្គចូវ ដែលយួនហៅថា ងុកវ៉ាន់ ទៅថ្វាយស្តេចជ័យ ជេដ្ឋាទី២ ត្រូវជាកូនស្តេច ស្រីសុរិយោពណ៌ ក្នុងគ.ស. ១៦១៨។
ដូច្នេះ យួននឹងខ្មែរ ត្រូវជាបងប្អូននឹងគ្នាហើយពីព្រោះសេ្តចខ្មែរឈ្មោះ
ជ័យជេដ្ឋាទី២ ត្រូវជាកូនប្រសាររបស់នាម៊ឺនយួនឈ្មោះ ហ៊ី តុង។ ពេលនោះហើយនាមឺនយួនឈ្មោះ ហ៊ី តុង ក៏ចាប់អនុវត្តនយោបាយភ្លាម។
បន្ទាប់មកនាមឺនយួនឈ្មោះ ហ៊ី តុង ទៅសុំហត្ថលេខា ពីកូនប្រសាររបស់គេឈ្មោះ ស្តេច
ជ័យជេដ្ឋាទី២ អនុញ្ញាតឲ្យប្រជារាស្ត្រយួនមកសុំរកស៊ីនៅក្នុងទឹកដីខ្មែរផង។
មុនដំបូងប្រជារាស្ត្រយូន មកសុំរកស៊ីតាំងទីរស់នៅក្នុង ខែត្រ បារៀ បន្ទាប់មកទៀត
ក្នុងគ.ស ១៦២៣ នាមឺនយួនក៏សុំឲ្យរួចពន្ធគយនិងតាំងក្រសួងគយនៅ កំពង់ក្របី ព្រៃនគរ
ដោយយកលេសថាការពារប្រជារាស្ត្រគេ។
ដល់ថ្ងៃក្រោយមកទៀតនាមឺនយូនធ្វើកលល្បិចមារយា
ប្រាប់ស្តេចខ្មែរថា ៖ នគរឪពុកមានការរំលោភឈ្លានពាន់ ពីសំណាក់នៃជនជាតិចិន
ដូច្នេះសូមលោកកូនអនុញ្ញាតឲ្យឪពុករើសទាហ៊ានហាត់ព័ទ និងតាំងមូលដ្ឋានទ័ពនៅម្តុំ
កំពង់ក្របី ព្រៃនគរ នេះផង កាលណាហាត់រួចឪពុកនឹងយកទ័ពនេះ ទៅវាយពួតចិនឈ្លានពានហើយ។
តែបើយើងក្រឡេកមើលតាមភូមិសាស្រ្ត និង យុទ្ធសាស្ត្រ
យួនពុំអាចលើកទ័ពកំពង់ក្របី ទៅតុង កឹងបានទាន់ចិត្តឡើយ ពីព្រោះ
សម័យនោះគ្មានយន្តហោះទេ គ្មានកប៉ាល់ទឹក គ្មានឡានទេ ដូច្នេះមានតែសំពៅនិង ដំរី សេះ
សូមបងប្អូនពិចារណាចុះ។
No comments