ប្រវត្តិសង្ខេប លោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសកម្ពុជា
លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៣៦
នៅភូមិចានទៀប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកបានកើតនៅក្នុងគ្រួសារក្រីក្រមួយ ឪពុកនាម ប៉ែន ស៊ូ និង ម្តាយនាម រស់
ស៊ុយ។ ក្នុងឆ្នាំ ១៩៤៩ លោកបានឈប់សិក្សាវប្បធម៍នៅស្រុកកំណើត លុះមកដល់ថ្ងៃទី ៣
ខែកុម្ភះ ឆ្នាំ ១៩៥០ លោកបានចូលរួមចំណែកក្នុងចលនាតស៊ូរបស់ខ្មែរឥស្សរៈដែលទាមទារឯករាជ្យជាតិ និង សិទ្ធសេរីភាពជូនមាតុភូមិិ។
លោកប៉ែន
សុវណ្ណ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីក្នុងអំឡុងឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២ ពេលលោកធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា
នឹងត្រូវធ្លាប់បានចាប់ខ្លួនបញ្ជូនទៅឃុំនៅគុកងងឹតនៅយួនអស់ជាង១០ឆ្នាំដោយសារលោកមិនព្រមចុះហត្ថលេខាបង្កើត ក៥។
ចាប់ពីលោកត្រូវដោះលែងអោយមានសេរីភាពឡើងវិញ
ជីវិតនយោបាយលោកបានរសាត់គ្មានគោលដៅ បើទោះជាលោកបង្កើតគណបក្សនយោបាយឈ្មោះគណបក្សទ្រទ្រង់ជាតិខ្មែរ
កាលពីឆ្នាំ១៩៩៨ បានចងសម្ព័ន្ធជាមួយនឹងគណបក្ស សម រង្ស៊ី រយៈពេលខ្លី ប៉ុន្តែ
មិនទទួលជោគជ័យទេ។
លុះមកដល់ឆ្នាំ២០០៧
លោកប៉ែន សុវណ្ណ បានចូលរួមគណបក្សសិទ្ធិមនុស្សដឹកនាំដោយលោកកឹម សុខា រហូតក្លាយជាគណបក្សសង្គ្រោះជាតិ
ហើយបានឈ្នះអាសនៈ៥៥។
លោក
ប៉ែន សុវណ្ណ ធ្លាប់បានអះអាងថា លោកគឺជាបិតារណសិរ្ស ២ធ្នូ ដែលបង្កើតនៅឆ្នាំ១៩៧៨
មុនកាន់អំណាចពេញលេញគ្រប់គ្រងកម្ពុជា បន្ទាប់ពីខ្មែរក្រហម ដួលរលំនៅឆ្នាំ ១៩៧៩
ហើយក្នុងនាមប្រធានគណបក្សលោកក្លាយជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨២។
លោក
ប៉ែន សុវណ្ណ បានចំណាយពេលជិតមួយជីវិតក្នុងឆាកនយោបាយហើយជីវិតនយោបាយរបស់លោកពុំទទួលបានជោគជ័យទេ។ ប៉ុន្តែពេលនេះ
មានការផ្លាស់ប្តូរចំពោះលោក ដោយបានក្លាយជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
នៃគណបក្សសង្គ្រោះជាតិ។
លោកប៉ែន
សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ដលកំពង់ស្ពឺ
បានបង្កើតមូលនិធិជួយប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា។ ការបង្កើតមូលនិធិនេះ
ក្នុងគោលដៅផ្តល់មូលនិធិដល់មណ្ឌលសង្គ្រោះមណ្ឌលកុមាកំព្រា និងសកម្មភាពសង្គ្រោះនានា។
លើកស្ទួយការសិក្សាអប់រំដល់ កុមាកំព្រាកុមារខ្វះលទ្ធភាពនិងគ្រួសារទីទល់ក្រ។
ផ្តល់ផ្នែកសុខាភិបាល ជួយរំលែកទុក្ខលំបាកដល់ពលរដ្ឋចំពោះគ្រោះមហន្តរាយធម្មជាតិ
និងលើកម្ពស់ការអភិវឌ្ឍសហគមន៍។
No comments