បទ PPAP បានបំបែកកំណត់ត្រា Guinness លើបទចម្រៀងដែលខ្លីបំផុត
Pikotaro តារាកំប្លែងជប៉ុនដែលជាម្ចាស់បទកំពុងល្បីខ្លាំង
PPAP ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness World Records
ទទួលស្គាល់កំឡុងកម្មវិធីមួយក្នុងទីក្រុងតូក្យូកាលពីម្សិលមិញសម្រាប់
បទចម្រៀងដែលមានរយៈពេលខ្លីជាងគេ តែជោគជ័យ និងមានភាពល្បីល្បាញខ្លាំង។
ពេលនេះបទ PPAP (Pen-Pineapple-Apple-Pen) បានក្លាយជាចម្រៀងមានរយៈពេលខ្លីជាងគេដែលអាចឡើងឈរលើតារាចម្រៀង Billboard Hot 100 សម្រាប់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៦ ស្របពេលបទនេះមានត្រឹម៤៥វិនាទីប៉ុណ្ណោះ។
វីដេអូចម្រៀង PPAP ផ្លូវការមានអ្នកចូលទស្សនាដល់ទៅ៦៧លានដង ចាប់តាំងពីចេញផ្សាយលើបណ្ដាញ YouTube នៅខែសីហា ឆ្នាំ២០១៦ ហើយការផលិតវីដេអូនេះគេចំណាយត្រឹម១០០ ០០០យ៉េន(៩៥០ដុល្លារ) ប៉ុណ្ណោះ។ Pikotaro ក៏បានប្រាប់ពីអារម្មណ៍ខ្លួនថា៖”ខ្ញុំពិតជាភ្ញាក់ផ្អើល ដោយសារបទនេះល្បីភ្លាមៗបែបនេះ”៕

No comments