យុវវ័យគួរយល់ដឹង៖ ការស្រមើស្រមៃពីដៃគូ
ជាទូទៅ ការស្រមើស្រមៃពីដៃគូរបស់មនុស្សម្នាក់ៗ
មានលក្ខណៈខុសៗគ្នា ជាពិសេសការស្រមើស្រមៃរបស់ភេទផ្ទុយគ្នា។
ដូចនេះដើម្បីដឹងពីតម្រូវការ និង ការស្រមើស្រមៃរបស់ភេទផ្ទុយគ្នា
ចាំបាច់យើងម្នាក់ៗពិភាក្សាគ្នា។
លើសពីនេះទៅទៀត ការស្រមើស្រមៃពីដៃគូរបស់ខ្លួន មានលក្ខណៈខុសគ្នានៅពេលយើងគិតភ្លាមនិងគិតទៅថ្ងៃអនាគត។
ការស្រមើស្រមៃពីដែគូលើកដំបូង គឺវាចេញពីធម្មជាតិរបស់មនុស្ស។
ជាទូទៅបុរសនៅពេលគិតភ្លាមៗលើការស្រមើស្រមៃពីដៃគូរបស់គេ
គឺគេគិតពីអ្វីដែលទាក់ទាញឲ្យមានការរួមភេទ ដើម្បីបន្តជីវិតដូចជា ស្អាត រាងស្វែល
ស៊ិចស៊ី...។ ចំណែកស្ត្រីវិញ ជាទូទៅការគិតភ្លាមៗទៅលើការស្រមើស្រមៃពីដៃគូ
គឺគិតពីចំណុចដែលអាចការពារគាត់បានដូចជា មាឌធំ ខ្ពស់ សង្ហា កម្លាំងរឹងមាំ
ដឹងទុក្ខធុរៈ...។ វាមានសារៈសំខាន់ដែលយើងគួរដឹងថា
ចំណុចភាគច្រើនដែលយើងស្រមើស្រមៃចង់បានពីដៃគូតាមរយៈការគិតភ្លាមៗនោះ
វាអាចមិនស្ថិតស្ថេរពេញមួយជីវិតនោះទេ។
ការស្រមើស្រមៃពីដៃគូដែលផ្តោតទៅលើភាពវៃឆ្លាត ការគិតពិចារណា
និងអាកប្បកិរិយាគឺជួយឲ្យមានទំនាក់ទំនងយូរអង្វែង។
ប្រសិនបើយើងបានសរសេរបញ្ជីនៃការស្រមើស្រមៃគូ ដែលមានលក្ខណៈយូរអង្វែងសម្រាប់ខ្លួននោះ
វាជួយឲ្យយើងអាចបង្កើតទំនាក់ទំនង យូរអង្វែងជាមួយនឹងយើង។
ប្រភព៖ Karol & Setha
No comments