ព្រះពុទ្ធ៖ លឺគេថា
ជាងពីរពាន់ឆ្នាំកន្លងមកហើយ ព្រះសម្ពុទ្ធបរមគ្រូ
បានសម្តែងធម៌ទេសនាដល់សាវ័ករបស់ព្រះអង្គឈ្មោះកាឡាមថា៖
·
ចូរកុំអាលឆាប់ជឿនូវអ្វីដែលអ្នកគ្រាន់តែលឺ
ឬក៏តាមគ្នា
·
ចូរកុំអាលឆាប់ជឿនូវអ្វីដែលមានសរសេរនៅក្នុងក្បួតតម្រា
ឬពាក្យបរមបុរាណ ឬ គ្រូរបស់អ្នកបានបង្រៀន
·
ចូរកុំឆាប់ជឿនូវអ្វីដែលអ្នកគ្រាន់តែឃើញមនុស្សភាគច្រើនជឿតាមគ្នា
ឬក៏សំអាងថាប្រពៃណីធ្លាប់អនុវត្តកន្លងមក
·
ចូរកុំអាលឆាប់ជឿនូវអ្វីដែលអ្នកបានត្រិះរិះពិចារណាថា
សមហេតុផលត្រឹមតែការយល់ឃើញនិង ការពេញចិត្តរបស់អ្នក។
ប៉ុន្តែអ្វីដែលអ្នកបានអង្កេត និង
វិភាគថាសមហេតុផលដែលអាចនាំទៅរកផ្លូវល្អ និង ប្រយោជន៏រួម ពេលនោះអ្នកអាចទទួលយក និង
ធ្វើតាមចុះ។
No comments