តើអ្នកឲ្យនិយមន័យស្នេហាដូចម្តេច?
តើអ្នកឲ្យនិយមន័យស្នេហាដូចម្តេច?
ស្នេហាគឺជា សំនួរដ៏សាមញ្ញបំផុត ប៉ុន្តែវាក៏ជាសំនួរដែលពិបាករកចម្លើយបំផុតដែរ។
ឥឡូវនេះយើងខ្ញុំសូម នាំអារម្មណ៍មិត្តអ្នកអានទាំងអស់គ្នា មកសណ្តាប់នូវចម្លើយរបស់យុវជន
និង យុវនារី មួយក្រុមដែលបាន ផ្តល់ចម្លើយ និង ការយល់ឃើញផ្សេងៗ គ្នាដូចខាងក្រោម៖
មានយុវជនម្នាក់បានលើកឡើងថា ស្នេហាគឺជាការ ខ្វាយខ្វល់
ព្រួយបារម្ភ នឹកគិត ចំពោះនរណាម្នាក់ យ៉ាងជ្រាលជ្រៅ និង គ្មានលក្ខ័ណ៏
អ្វីទាំងអស់។ ស្នេហា ជាការជំរុញទឹកចិត្ត ផ្តល់កម្លាំង យ៉ាងមានឥទ្ធិពលក្រៃលេង
ដែលអាចធ្វើឲ្យយើង ឈោងចាប់ក្តីសុបិន្ត និងសម្រេចបាននូវគោលបំណងរបស់យើង
ដោយអំណាចនៃថាមពលពី មនុស្សយើងស្រលាញ់។
ដោយឡែកមានយុវនារីម្នាក់ បានយល់ឃើញថា ស្នេហាគឺជា
ការស្វែងរកនូវមនុស្សមា្នក់ ដែលនាំមកឲ្យ យើងនូវទស្សនវិស័យដ៏ល្អបំផុត និង
បានផ្លាស់ប្តូរខ្លួនរបស់យើងឲ្យមានភាពល្អប្រសើរបំផុត។ មនុស្សដែលយើងស្រលាញ់ គឺជាមនុស្សម្នាក់ដែលបានផ្តល់ឲ្យយើងនូវភាពកក់ក្តៅ
ពេលយើងនៅក្បែរ ហើយគេគឺជាមនុស្សម្នាក់គត់ ដែលដឹងយ៉ាងច្បាស់ ពីអារម្មណ៍ខាងក្នុង និង
អាការៈខាងក្រៅរបស់យើង។ ជាពិសេសជាងទៀតនោះ គេគឺជា ដៃគូរ និង
មិត្តភ័ក្តិដ៏ល្អបំផុតដែលយើងអាចចែករំលែកនូវ រឿងរ៉ាវ គ្រប់បែបយ៉ាងជាមួយ។
មានយុវជនម្នាក់ បាននិយាយពោពេញទៅដោយថាមពលថា
ស្នេហាជាអ្វីមួយម្យ៉ាង ដែលធ្វើឲ្យ យើងមានអារម្មណ៍ថាមិនភ័យខ្លាច ចំពោះបញ្ហាអ្វីទាំងអស់កើតឡើង
ពីព្រោះយើងមានមនុស្សដែលយើងស្រលាញ់នៅក្បែរ។ គេតែងតែផ្តល់ភាពសប្បាយរីករាយ
ស្នាមញញឹម ភាពកក់ក្តៅ និង ជំនឿជាក់ មកដល់យើង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
បេះដូង របស់យើង បានបញ្ជាក់ថា គេល្អគ្រប់យ៉ាង ហើយ យើងមិន រាថយ ឬ
ចុះចាញ់រាល់គ្រប់ ឧបសគ្គ។
សរុបរួមមក ស្នេហាគឺ មាននិនមន័យ ផ្សេងគ្នាៗ
អាស្រ័យទៅលើបទសោធន៍របស់មនុស្សយើងម្នាក់។ ចុះអ្នកវិញ តើអ្នកឲ្យនិយមន័យស្នេហាយ៉ាងដូចម្តេចដែរ?
តើអ្នកមានមនុស្សជាទីស្រលាញ់ហើយឬ នៅ?
ដោយ៖ សឿន ប្រសាល
I am really surprised by the quality of your constant posts.You really are a genius, I feel blessed to be a regular reader of such a blog Thanks so much..What is love? 💕💋 font copy and paste
ReplyDeleteহোয়াটসঅ্যাপ গ্রুপ
গ্রাফিক ডিজাইনার
টিউবমেট অ্যাপস
? মেয়েদের ইসলামিক নাম
ব্যবসা কাকে বলে
অরিজিনাল ভিটমেট
Mobile price bd