ad

ad

ព្រឹត្តិការណ៏ថ្មី


Samsung ឲ្យអតិថិជនឈប់ប្រើប្រាស់ផលិតផល Note 7


 Samsung ឲ្យអតិថិជនឈប់ប្រើប្រាស់ផលិតផល Note 7


ក្រុមហ៊ុនយក្សផលិតទូរសព្ទសាំសុងបានប្រកាសអោយអតិថិជនរបស់ខ្លួនបញ្ឈប់ការប្រើប្រាស់ទូរសព្ទចេញថ្មីរបស់ខ្លួនគឺ Galaxy Note7 បន្ទាប់ពីការរាយការណ៏មានករណីផ្ទុះថ្មជាច្រើន។ 

គួរបញ្ជាក់ផងដែរថាទូរសព្ទម៉ាកនេះទើបតែប្រកាសលក់ជាផ្លូវការនៅខែសីហា។ វិស្វករនៃក្រុមនេះបាននឹងកំពុងដឹកនាំការស៊ើបអង្កេតមួយទាក់ទងនិងមូលហេតុដែលនាំអោយទូរសព្ទនេះផ្ទុះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះក៏បានប្រមូលទូរសព្ទម៉ាកនេះប្រហែល ២.៥ លានគ្រឿងរួចមកហើយនៅក្នុងខែកញ្ញាបន្ទាប់ពីការរិះគន់ទៅលើការផ្ទុះថ្មរបស់វា។

ក្រុមអ្នកវិភាគនៅក្នុងក្រុមហ៊ុននេះ មិនដឹងនៅឡើយទេថាបញ្ហានេះនិងធ្វើអោយក្រុមហ៊ុនខាតបង់ប៉ុន្មាន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េមួយបានអោយដឹងថា ក្រុមហ៊ុននេះនិងមិនបន្តផលិតទូរសព្ទទៀតទេតែយ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបានអោយដឹងថា បើសិនជាបញ្ហានេះធ្វើអោយក្រុមហ៊ុននេះលែងផលិតទូរសព្ទ នោះវានិងមានផលប៉ះពាល់អវិជ្ជមានដល់ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង។ 

ដោយ៖​ គុល ដឿន

No comments