ad

ad

ព្រឹត្តិការណ៏ថ្មី


តិចណិចក្នុងការអាន



១. មុននឹងអាន ត្រូវសួរសំណួរ

មុនពេលអ្នកអានសៀវភៅ ប្រាកដណាស់ថាអ្នកប្រហែលជាមានគំនិតខ្លះៗទាក់ទងនិងសៀវភៅនេះ ដែលអាចអនុញ្ញាតអោយអ្នកសំនួរមួយចំនួនដូចជា៖
  • តើខ្ញុំបានដឹងអ្វីខ្លះហើយ?
  • តើខ្ញុំចង់ដឹងអ្វីខ្លះបន្តទៀត?
  • ខ្ញុំមានចំងល់ប្រសិនបើ..........

២. ពេលកំពុងអាន ត្រូវផ្អាកមួយភ្លែតហើយសួរសំណួរ

សួរសំនួរទៅខ្លួនអ្នកនៅពេលដែលអ្នកកំពុងអាន វាក៏អាចជួយអោយអ្នកយល់ដឹងនូវអ្វីដែលអ្នកកំពុងអានផងដែរ។ អ្នកអាចសួរសំណួរបានដូចជា៖
  • តើពត៍មានដែលខ្ញុំទទួលបាននេះ មានទំនាក់ទំនងនិងអ្វីដែលខ្ញុំដឹងដែរទេ?
  • តើអ្នកនិពន្ធចង់មានន័យថាម៉េច?
  • ខ្ញុំនៅតែចង់ដឹងអំពី...?

៣. ដូចគ្នាពេលកំពុងអាននៅពេលដែលជួបកន្លែងដែលពិបាកត្រូវឈប់អោយយូរបន្តិចដើម្បីគិត

នៅពេលដែលអ្នកកំពុងអាន ហើយជួបចំណុចដែលពិបាកអ្នកគួរផ្អាកការអានអោយយូរបន្តិចហើយធ្វើសកម្មភាពមួយចំនួនដូចខាងក្រោម៖
  • ផ្អាកដើម្បីគិតអ្វីដែលគេចង់និយាយនៅក្នុងអត្ថបទ
  • បំបែកអត្ថបទទៅជាបំណែកតូចៗ
  • ស្វែងរកពាក្យដែលអ្នកមិនយល់
  • ធ្វើការសង្ខេបឡើងវិញ

៤. ធ្វើការស្រមើស្រមៃ បង្កើតរូបភាពនៃការអានរបស់យើង

ពេលដែលអ្នកកំពុងអាន អ្នកក៏ត្រូវការធ្វើការស្រមើស្រមៃទៅរករូបភាពអ្វីដែលអ្នកកំពុងអាន។ គួរបញ្ជាក់ថា រូបភាពក៏អាចធ្វើអោយការអានរបស់យើងរីកចម្រើនបានដែរ ហើយក៏ឆាប់យល់ផងដែរ។ ពិសេសមួយទៀតនោះវាធ្វើអោយយើងចងចាំនូវអ្វីដែលយើងបានអានផងដែរ។

៥. កត់ចំណាំចំណុចសំខាន់ៗ(ពេលកំពុងអាន)

ផ្លូវដែលជោគជ័យសម្រាប់អ្នកដែលចូលចិត្តអានគឺការកត់ចំណាំ អ្នកគួរអនុវត្តវិធីមួយចំនួនដូចជា៖
  • ស្វែងរកចំណុចសំខាន់របស់អ្វីដែលយើងកំពុងអាននោះ
  • បម្លែងវាអោយមកជាពាក្យរបស់យើងដែលអាចងាយយល់ជាង
  • ការកត់ចំណាំគួរតែខ្លីតាមដែលអាចធ្វើបាន
  • រៀបចំកំណត់ត្រារបស់អ្នកអោយមានរបៀប
  • ធ្វើការរំលឹកឡើងវិញនូវអ្វីដែលយើងបានកត់ត្រានោះ

៦. ស្វែងរកគំនិតសំខាន់របស់វា(ក្រោយពេលអាន)

បន្ទាប់ពីអានចប់អ្នកគួរសំណួរមួយចំនួនទៅខ្លួនអ្នកដូចជា៖
  • តើអ្វីជាចំណុចសំខាន់របស់សៀវភៅនេះ?
  • តើវាចង់ផ្ដល់គំនិតអប់រំបែបណាដល់អ្នក
  • តើគំនិតនេះវាទាក់ទងនិងអ្វី?
ទាំងនេះសុទ្ធតែជាអ្វីដែលអ្នកចាំបាច់គួរយល់ដឹង។ បុគ្គលមួយចំនួនមិនបានយល់ពីគន្លឺះទាំងនេះទេ ហើយធ្វើការអាន រហូតដល់អានចប់សៀវភៅច្រើនក្បាលតែមិនដឹងថាទទួលបានអ្វីមកវិញ។ នេះបណ្ដាលមកពីគាត់មិនដឹងពីរបៀបអាន។

ដោយ៖ គុល ដឿន

No comments