ហេតុអ្វីបានជាមនុស្សខ្លះដេកស្រមុក?
អ្នកប្រហែលជាធ្លាប់ពិនិត្យឃើញមនុស្សខ្លះដេកលក់ស្រមុកខុលៗ
លាន់សម្លេងដូចខ្លា គួរឲ្យព្រឺខ្លាចសម្បើម។ តើអ្នកដឹងឬទេ
ថាមនុស្សខ្លះដេកលក់ ម៉េចក៏ស្រមុក?
បញ្ហានេះជាបញ្ហាធម្មតារបស់មនុស្ស
តែបើយើងនិយាយពីហេតុផលដែលបណ្តាលឲ្យស្រមុកវិញ បែបមិនសូវមានអ្នកយល់ច្បាស់ឡើយ។
ដូច្នេះយើងខ្ញុំរៀបរាប់បញ្ជាក់ប្រាប់មិត្តដូចខាងក្រោមនេះ ៖
មនុស្សដែលដេកស្រមុក
គឺបណ្តាលមកពីតឹងច្រមុះ មកពីដង្ហើមចេញចូលពិបាក បានជាបង្ខំឲ្យដកដង្ហើមតាមមាត់។ ដូចនេះនៅពេលដកដង្ហើម
ក្រអូមមាត់ខាងក្នុងដែលមានសភាពទន់ក៏ញ័ររញ្ជួយ បន្លឺសម្លេងគ្រូកក្រាកៗ!!!
ម្យ៉ាងទៀត
ចុះបើច្រមុះគេគ្មានជម្ងឺអីសោះ ម៉េចក៏ពិបាកដកដង្ហើម?
ត្រង់នេះយើងខ្ញុំសូមបញ្ជាក់ថា
បុព្វហេតុដែលបណ្តាលឲ្យតឹងច្រមុះគឺបណ្តាលមកពីក្បាលយើងកើយមិនស្រួល បានជាខ្យលើចេញចូលមិនស្រួល។
ហេតុនេះ ដើម្បីការពារកុំឲ្យស្រមុក យើងត្រូវ កើយឬកល់ក្បាលយើងឲ្យត្រឹមត្រូវ
បញ្ហាកុំឲ្យតឹងច្រមុះ។ ប្រសិនបើអ្នកមានទំលាប់ដកដង្ហើមតាមមាត់
នោះពិបាកនឹងបំបាត់រឿងស្រមុកនេះណាស់។
ប្រភព៖
ឯកសារវិទ្យាសាស្រ្ត ប្រាក់ ជា
No comments