ad

ad

ព្រឹត្តិការណ៏ថ្មី


ការបណ្តុះស្វ័យរិះគន់ (បានពោលទូន្មាន)



១. មនុស្សមានធម្មជាតិល្អ តែមានកម្រិតនៃការយល់ដឹងខុសគ្នាដោយសារវប្បធម៌និងការសិក្សា។
២. កុំដោយសារគេមិនគោរពខ្លួន ធ្វើឲ្យខ្លួនមិនគោរពគេ។
៣. កុំបារម្ភពីការណ៍ដែលមិនទទួលបានតួនាទីនៅក្នុងសង្គម តែត្រូវបារម្ភពីសមត្ថភាពរបស់ខ្លួនក្នុងការបំពេញតួនាទីនោះ។
៤. កុំបារម្ភពីអ្នកដទៃមិនសរសើរខ្លួនតែត្រូវធ្វើខ្លួនឲ្យមានប្រយោជន៍ដល់អ្នកដទៃ។
៥. បណ្ឌិតត្រូវស្វែងរកពុទ្ធិពីខ្លួនឯងនៅពេលដែលមនុស្សធម្មតាស្វែងរកពុទ្ធិពីការជួយរបស់អ្នកដទៃ។
៦. បណ្ឌិតត្រូវសោកស្ដាយនៅពេលដែលខ្លួនស្លាប់មិនបានបន្សល់ទុកពុទ្ធិល្អៗដល់អ្នកជំនាន់ក្រោយ។
៧. លក្ខណះបីយ៉ាង ដែលជាគុណប្រយោជន៍របស់មនុស្ស គឺទី
                   ១. យល់ដឹងពីទំនៀមទម្លាប់និងអក្សរសាស្រ្ដ 
                   ២. ផ្ដល់ដល់អ្នកដទៃនូវគុណភាពពុទ្ធិ និង
                   ៣. រាប់អានមិត្តភក្ដិដោយភក្ដីភាព។ 
លក្ខណះ៣យ៉ាងដែលបុគ្គលមិនត្រូវប្រព្រឹត្ត គឺទី
                   ១. ភាពក្រអឺតក្រទមនឹងតំណែងរបស់ខ្លួន 
                   ២. អែបអបថ្នាក់លើ និង
                   ៣. ចូលចិត្តសប្បាយតាមរយះការផឹកសីុ។
៨. បណ្ឌិតជួយអ្នកដទៃដោយមិនឲ្យខុសច្បាប់ មិនមែនជួយអ្នកដទៃដោយសារសំណូកទេ។
៩. អះអាងលើសពីសមត្ថភាព ឬសមត្ថភាពខ្លួនមិនដល់គឺជាការសន្យាដែលគ្មានប្រយោជន៍ និងបំផ្លាញទំនុកចិត្តដល់អ្នកដទៃ។
១០. ត្រូវស្វ័យរិះគន់ខ្លួនឯងជារៀងរាល់ថ្ងៃដោយពិចារណាពី 
                       ១-ផលប្រយោជន៍ចំពោះសង្គម 
                       ២-ភក្ដីភាពចំពោះមិត្តភក្ដិ និង 
                       ៣- ការគោរពចំពោះឪពុកម្ដាយ និងគ្រូ។
១១. មនុស្សត្រូវបើកចំហគំនិតឲ្យទូលាយនិងមានមនសិការជាតិ។
១២. មិនព្រមកែប្រែកំហុស គឺពិតជាបានបង្កើនកំហុសបន្ថែមទៀត។
១៣. បុគ្គលត្រូវលះបង់ចំណង់៣យ៉ាង គឺ
                        ១- យុវវ័យត្រូវលះបង់កាមតណ្ហា 
                        ២- មជ្ឈឹមវ័យត្រូវលះបង់អំណួត 
                        ៣- បច្ឆិមវ័យត្រូវលះបង់ភាពលោភលន់ទ្រព្យសម្បត្តិ។
១៥. បណ្ឌិតត្រូវមានចិត្តអំណត់ជំនួសឲ្យភាពក្រអឺតក្រទមនៅពេលដែលមនុស្សសាមញ្ញក្រអឺតក្រទមជំនួសឲ្យចិត្តអំណត់
១៦. បុគ្គលដែលមានគុណធម៌មិនមានភាពឯកោឡើយ ព្រោះសង្គមត្រូវការបុគ្គលបែបនេះ។
១៧. បណ្ឌិតនឹងទទួលបានភាពអាម៉ាស់នៅពឹលដែលខ្លួនបំពេញការងារយឺតជាងពាក្យសន្យារបស់ខ្លួន។
១៨. បណ្ឌិតមិនអាចសប្បាយរីករាយនឹងទ្រព្យសម្បត្តិ ហើយទុក្ខសោកនឹងភាពក្រីក្ររបស់ខ្លួនឡើយ។
១៩. ពាក្យសម្ដីផ្អែមល្ហែមដែលគ្មានសច្ចភាពនឹងបំផ្លាញគុណធម៌។
២០. បណ្ឌិតជាអ្នកបណ្ដុះគុណធម៌ផ្ទាល់ខ្លួននិងធ្វើជាគុណប្រយោជន៍ដល់អ្នកដទៃ
២១.  កុំបារម្ភអ្នកដទៃមិនយល់ពីខ្លួន តែត្រូវបារម្ភពីខ្លួនមិនយល់ពីអ្នកដទៃ។
២២. ខ្វះភាពអត់ធ្មត់នឹងរឿងតូចតាចក្នុងពេលបច្ចុប្បន្ននឹងបង្កផលអវិជ្ចមានដ៏ធំធេងក្នុងពេលអនាគត។
២៣. ក្ដីបារម្ភនឹងកើតមានក្នុងពេលដ៏ខ្លីប្រសិនបើយើងគ្មានផែនការសម្រាប់អនាគត។
២៤. ជាងដែលជោគជ័យក្នុងការងារ គឺជងដែលបានរៀបចំផែនការ និងឧបករណ៍គ្រប់គ្រាន់មុននឹងចាប់ផ្ដើមដំណើរការការងាររបស់ខ្លួន។

No comments