តិចនិចក្នុងការធ្វើបទបង្ហាញ
១. បង្ហាញចំណាប់អារម្មណ៏របស់អ្នកទៅកាន់ទស្សនិជន៖
វាពិបាកធ្វើឲ្យខ្លួនអ្នកមានអារម្មណ៏ថាស្រួលបន្តិចតែត្រូវធ្វើឲ្យដូចជារូបអ្នកនៅពេលដែលអ្នកភ័យនោះ
២. ផ្តោតទៅលើថាអ្នកស្តាប់ចង់បានអី
នៅពេលអ្នកធ្វើបទបង្ហាញអ្នកត្រូវគិតទុកមុនថា
អ្នកស្តាប់ចង់ដឹងពីអ្វី ហើយអ្នកមានអ្វីដល់អ្នកស្តាប់។
៣. ធ្វើឲ្យវាឲ្យសាមញ្ញ៖ ផ្តោតទៅលើចំណុចសំខាន់
នៅពេលដែលអ្នកធើ្វបទបង្ហាញនោះអ្នកត្រូវសួរខ្លូនអ្នកថា “តើអ្នកមានពត៏មានអ្វីចង់ឲ្យអ្នកស្តាប់ទទួលយក?”
៤. ញញឹម និងប្រើភ្នែកមើលទៅកាន់ទស្សនិជន
នៅពេលអ្នកញញឹម និងប្រើមើលភ្នែកទៅកាន់ទស្សនិជន
វានឹងជួយអ្នកឲ្យមានទំនាក់ទំនងជាមួយអ្នកស្តាប់ មិនតែប៉ុណ្ណោះ ពួកគេនឹងយកចិត្តទុកដាក់ប្រធានបទរបស់អ្នកផងដែរ។
៥. ការចាប់ផ្តើមប្រកបដោយថាមពល
ការចាប់ផ្តើមរបស់អ្នកមានសារសំខាន់ណាស់ដូច្នេះ
អ្នកត្រូវទាញយកការចាប់អារម្មណ៏ពីទស្សនិជនឲ្យបាន។
៦. អនុវត្តក្បួន ១០-២០-៣០
បើតាមលោក Guy Kawasaki នៃក្រុមហ៊ុន Apple បាននិយាយថា៖
- ចំនួនស្លាយកុំឲ្យលើស ១០ ផ្ទាំង
- កុំឲ្យយូរជាង ២០ នាទី
- ប្រើទំហំអក្សរឲ្យបានយ៉ាងតិច ៣០ ភិចសេល
៧. ប្រាប់រឿងដល់អ្នកស្តាប់
ប្រសិនជាអ្នកអាច
លើកយករឿងដែលពាក់ព័ន្ធមកនិយាយក្នុងពេលធ្វើបទបង្ហាញនោះ អ្នកស្តាប់នឹងចាប់អារម្មណ៏អ្នកកាន់តែខ្លាំង។
៨. ប្រើប្រាស់សម្លេងរបស់អ្នកឲ្យបានល្អ
ការចេះលើកដាក់សម្លេងមានសារសំខាន់ណាស់។
អ្នកត្រូវចេះបត់បែនតាមកាលៈទេសៈនូវការលើកដាក់សំលេងទៅតាមសាច់រឿងរបស់អ្នក។
៩. ប្រើកាយវិការ
ការនិយាយតែម្យ៉ាងមិនល្អដល់អ្នកឡើយ ដើម្បីបង្ហាញអារម្មណ៏
និង សង្កត់ទៅលើបញ្ហាណាមួយនោះ
កាយវិការនឹងជួយអ្នកឲ្យអ្នកស្តាប់ចាប់អារម្មណ៏លើរូបអ្នកកាន់តែខ្លាំង។
១០. សម្រាក ដកដង្ហើមឲ្យវែង
កុំប្រញាប់ ដោយនិយាយលឿនពេកក្នុងការធ្វើបទបង្ហាញ។
អ្នកត្រូវដកដង្ហើមវែងមួយៗ ដើម្បីកុំឲ្យតានតឹង និង ភ្លេចនូវអ្វីដែលអ្នកចង់និយាយ។
No comments