IKEA នៅក្រុងសៀហៃលែងឲ្យមានការណាត់ជួបគ្នារបស់មនុស្សចាស់ទៀតក្នុងហាងខ្លូនទៀតហើយ!
ក្រុងសៀងហៃ៖ ហាង IKEA បានឈប់ឲ្យមនុស្សចាស់ធ្វើការណាត់ជួបគ្នាក្នុងហាងរបស់ខ្លួនក្នុងក្រុង សៀងហៃទៀត។ អ្នកគ្រប់គ្រងនៅទីនោះបានបឈ្ឃប់ការជួបជុំគ្នាក្នុងហាងរបស់ខ្លួនដែលគេឲ្យឈ្មោះថា ការណាត់ជួបដែលខុសច្បាប់។ ចាប់តាំងពីថ្ងៃដំណើរការប៉ុន្មានឆ្នាំក្រោយមកនេះ មានមនុស្សចាស់ដែលភាគច្រើន ជាអ្នកលែងលះគ្នា ពោះម៉ាយ បានមកក្នុងហាងនោះក្នុងគោលបំណង ចង់ស្វែងរកស្នេហា និងដៃគូ។ ពួកគេភាគច្រើន បើទីកន្លែងនោះជាទីតាំងណាត់ជួបគ្នា ហើយមិនទិញអ្វីទាំងអស់។ អ្នកគ្រប់គ្រងនៅទីនោះបាននិយាយថា៖ មនុស្សចាស់ទាំងនោះអង្គុយយូរពេក ហើយនិយាយឡូឡា សារសងគ្នា ពេលខ្លះមានការទាស់សម្តីគ្នានិងវាយតបគ្នាក៏មាន។ ក្រោយមកគេក៏បិទផ្លាក៖ ចាប់ពីថ្ងៃនេះតទៅ ហាងអនុញ្ញាតិឲ្យអ្នកដែលទិញម្ហូបនៅទីនោះប៉ុណ្ណោះទើបអាចអាចចូលក្នុងហាងបាន។
អតិថិជនដែលមានវ័យចំណាស់ម្នាក់ដែលត្រូវបានគេរារាំងមិនឲ្យចូលក្នុងហាងបាននិយាយថា
ពួកគេគ្មានកន្លែងដែលត្រូវទៅទៀតទេ។ គាត់បន្តថា “យើងធ្លាប់ទៅ
ហាង McDonald និង KFC ប៉ុន្តែគ្មានមនុស្សដូចយើងចូលទៅទេ។
យើងមានអារម្មណ៏ថាខុសគេនៅពេលដែលយើងចូលទៅក្នុងហាងទាំងនោះព្រោះមានតែក្មេងៗប៉ុណ្ណោះ។
បើតាមអតិថិជនម្នាក់ទៀតបានឲ្យដឹងថា៖
ខ្ញុំគិតថាមានមនុស្សចាស់ដូចយើងមិនច្រើនទេដែលមានអារម្មណ៏ថា ឯកោ។
កូនចៅរបស់យើងមិនមកលេងយើងនៅថៃ្ងចុងសប្តាហ៍ឡើយ។
ខ្ញុំមានអារម្មណ៏ល្អនៅពេលដែលខ្ញុំមកទីនេះ ដើម្បីនិយាយគ្នាលេង
ហើយខ្លះទៀតអាចឈានដល់ការស្រលាញ់គ្នាផង។
ប្រភព៖ បរទេស
No comments