ad

ad

ព្រឹត្តិការណ៏ថ្មី


តោះមកទស្សនាបទ PPAP ចេញ New Version ឬ PPAP long Version ពិតជាទាក់ទាញនិងគួរឲ្យចាប់អារម្មណ៏ជាង Version​ ចាស់ទៀត (មានវីដេអូ)

 

បទចម្រៀងដែលកំពុងតែទទួលបានការចាប់អារម្មណ៏ខ្លាំង ពាសពេញពិភពលោក ដែលមានចំណងជើងថា PPAP របស់តារាកំប្លែងដ៏ល្បីរបស់ជប៉ុនគឺលោក Pikotaro ដែលទើបតែបានចុះក្នុងបញ្ជីកំណត់ត្រាពិភពលោក (Guinness World Records) ជាបទដែលខ្លីជាងគេ តែទទួលបានជោគជ័យខ្លាំង គឺបទនេះមានរយៈពេលខ្លីជាង១នាទី​ ប៉ុន្តែទាញបានការចាប់អារម្មណ៍យ៉ាងលើសលុបពីសំណាក់មហាជនបាន គឺរហូតដល់ជាង ១៤២លាន views បើគិតមកដល់បច្ចុប្បន្ន។

គួរឲ្យដឹងផងដែរថាកាលពីថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ២០១៦ ម្ចាស់បទ PPAP រូបនេះ ក៏បានបញ្ជេនូវបទPPAP Long Version ថ្មីមួយទៀត ដែលដែលមានរយះពេលវែងជាងមុន ជាង២នាទី និងមានបូកបញ្ចូលបន្ថែមនូវក្បាច់រាំមួយចំនួន រួមទាំងសាច់ភ្លេងញាក់កន្រ្តាក់អារម្មណ៍ផងដែរ ដែលគួរឲ្យចាប់អារម្មណ៏មិនចាញ់ Version ចាស់ឡើយ។
ដូច្នេះទស្សនាទាំងអស់គ្នា៖
Version ថ្មី


Version ចាស់


ដោយ៖ Thy

No comments