ad

ad

ព្រឹត្តិការណ៏ថ្មី


ស្រ្តីខ្មែរម្នាក់ត្រូវបានរៀបចំមាតុភូមិនិវត្តន៍ពីប្រទេសចិន មកកម្ពុជាវិញដោយសារទិដ្ឋាការស្នាក់នៅហួសសុពលភាព



បើយោងតាមសេក្ដីប្រកាសរបស់ក្រសួងការបរទេស ថ្ងៃទី០១ វិច្ចិការ ២០១៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិន និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) រៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ ឈ្មោះ . អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដែលត្រូវបានប៉ូលីសឃាត់ខ្លួន ដោយសារទិដ្ឋាការស្នាក់នៅហួសសុពលភាព។ 

ស្រ្តីខ្មែររូបនេះ ជាជនរងគ្រោះ ដោយបានចាញ់បោកមេខ្យល់ ដែលលួងលោមយកទៅដើរកំសាន្តនៅប្រទេសវៀតណាម និងទីក្រុងហុងកុង ហើយចុងក្រោយតម្រូវអោយរៀបការជាមួយបុរសជនជាតិចិន។ ស្រ្តីរងគ្រោះ ពុំដែលទទួលរងការធ្វើទារុណកម្ម ឬអំពើហឹង្សាពីក្រុមគ្រួសាររបស់បុរស ចិននោះទេ។

ស្រ្តីឈ្មោះ . បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០១៦ វេលាម៉ោង២៣:៣០នាទី តាមជើងយន្តហោះលេខCZ323 ។

ដោយ៖ Thy
ប្រភព៖ http://www.mfaic.gov.kh


No comments