ad

ad

ព្រឹត្តិការណ៏ថ្មី


បុរសនេសាទខ្មែរម្នាក់បានធ្លាក់ពីនាវានេសាទថៃ​……



បើយោងតាមសេក្ដីប្រកាសរបស់ក្រសួងការបរទេស ថ្ងៃទី០១ វិច្ចិការ ២០១៦​ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរ វៀតណាម ជួយពលរដ្ឋខ្មែរ ឈ្មោះ.  អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ដែលជាកម្មករលើនាវានេសាទថៃ អោយបានត្រឡប់មកកម្ពុជាវិញ។ កម្មកររូបនេះ បានធ្លាក់ពីនាវានេសាទហើយរសាត់អណ្តែតក្នុងសមុទ្រ ត្រូវបានអ្នកនេសាទវៀតណាមនៅខេត្តកាម៉ៅ ជួយសង្រ្គោះ រួចបញ្ជូនដល់ដីគោកខេត្តកាម៉ៅ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ហើយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកពលរដ្ឋខ្មែររូបនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ហើយ គ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ 

ដោយ៖ Thy
ប្រភព៖ http://www.mfaic.gov.kh

No comments