ad

ad

ព្រឹត្តិការណ៏ថ្មី


ស្រ្តីយ៉ាងណា ហៅថាល្អលើសស្រ្តីទាំងពួងក្នុងលោកនេះ?





ស្រ្តីយ៉ាងណា ហៅថាល្អលើសស្រ្តីទាំងពួងក្នុងលោកនេះ?


តាមវចនានុក្រម សម្តេចសង្ឃរាជជួនណាត បានឲ្យនិយមន័យនៃពាក្យ ស្រ្តីគឺជាគូគ្នានឹងបុរស។ ឯពាក្យ ល្អគឺមិនអាក្រក់ គឺឥតមានហ្មង, មិនមានទាស់, មិនឆ្គង, ត្រឹមត្រូវ, ប្រពៃ។
ឯជាតិស្រ្តីល្អលើសគេនោះ បើតាមនិយាយដោយរូប គឺស្រីដែលប្រកបដោយបញ្ចពិធកល្យាណីជាស្ត្រីដែលមានលម្អ៥យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ ។
តែបើនិយាយដោយធម៌ គឺជាស្រ្តីដែលមានសីលមារយាទល្អ វិរតិចេតនាដែលវៀរចាកអំពើអាក្រក់, ការកាន់ឬប្រព្រឹត្តល្អដោយកាយវាចា,ការមិនប្រព្រឹត្តកន្លងសិក្ខាបទឬវិនយប្បញ្ញត្តិការកាន់ចរិយាល្អ; ការសង្រួម; អង្គនៃចរិយា; ចរិត, ចរិយា;  សេចក្ដីល្អ; គតិ; លក្ខណៈ;   និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។
បើនិយាយដោយសំនូនសម្តីវិញនោះគឺជាស្រីប្រពន្ធគេនោះឯងហៅថាស្ត្រីល្អលើសលេងក្នុងលោក។  ដូចពាក្យចាស់ពោលថា អ្វីដែលឆ្ងាញ់គឺស្រាស អ្វីដែលល្អគឺប្រពន្ធគេ។ ហេតុអ្វី?
ពីព្រោះ បើបុរសណាទៅស្រឡាញ់ និងទៅប្រព្រឹត្តខុសគន្លងបវេណីហើយនោះ វាខុសទាំងអាណចក្រនិងពុទ្ធចក្រ។ខុសអាណចក្រនោះគឺខុសច្បាប់ប្រទេសមានន័យថាបុគ្គលដែលប្រព្រឹត្តខុសនឹងត្រូវជាប់បទឧក្រឹដ្ឋ​ បណ្តាលឲ្យមានរឿងក្តីរឿងអាស្រូវខួចកេរ្តី៍ជាដើម។ ចំពោះពុទ្ធចក្រវិញនោះគឺខុសនិងសីល៥ដែលហាមមិនឲ្យលួចប្រពន្ធកូនគេដែលបណ្តាលមានបាបកម្មជាដើម។



អរគុណចំពោះការគាំទ្រ និងការរិះគន់ទាំងឡាយ!!!


ដោយ៖ ស៊ិង សុង

បញ្ចេញ វាចារណ៏

No comments