កក្តា៣យ៉ាងប្រាប់ពីជោគវាសនាអនាគតអ្នក
សូចនាករ៣យ៉ាងប្រាប់ពីជោគវាសនាអនាគតអ្នក
យោងតាមការសិក្សាស្រាវជា្រវរបស់ខ្ញុំកន្លងមកខ្ញុំអាចសន្និដ្ឋានថាមានកត្តា៣យ៉ាងដើម្បីបង្ហាញថា ជោគវាសនាអនាគតរបស់អ្នកជានរណា?
ក្លាយទៅជាអ្វី? ជាសហគ្រិន ជាអ្នកនយោបាយ អ្នកជំនួញ ជាមហាសេដ្ឋី។ល។ តើកត្តាទាំងនោះមានអ្វីខ្លះ?
ខ្ញុំសង្ឃឹមថាអ្វីដែលដែលខ្ញុំបកស្រាយខាងក្រោមនេះជាគំនិតជាព័ត៌មានក៏ដូចជាចំណេះដឹងដ៏តូចស្តូចស្តើងចំពោះមិត្តអ្នកអាននិងបងប្អូនជនរួមជាតិដើម្បីយកទៅគិតពិចារណាក្នុងការកែប្រែជោគវាសនារបស់អ្នកនាថ្ងៃអនាគតបាន។ រូបខ្ញុំផ្ទាល់សូមធ្វើអះអាងថា
នេះគឺជាការយល់ឃើញរបស់ខ្ញុំ វាអាចខុស ឬអាចត្រូវ តែអ្វីដែលសំខាន់សូមអស់លោកអ្នក
ធ្វើការពិសោធន៍ និងធ្វើការសង្គេតលើខ្លួនអ្នកផ្ទាល់។
១-ការផ្លស់ប្តូរផ្នត់គំនិត(Changing Mindset)
បើតាមវចនានុក្រម Cambridge Dictionary បានឲ្យន័យផ្នត់គំនិត(Mindset)
គឺជារបៀបនៃការគិតនិងយោបល់ មតិឬការយល់ឃើញរបស់មនុស្ស។ តើផ្នត់គំនិតកើតមកពីអ្វី?
ផ្នត់គំនិតនេះកើតមកពីទម្លាប់នៃការគិតនិងប្រតិកម្មតបដដែលៗជាមួយចិត្តហើយវាបានកប់ជ្រៅខ្លាំងមែនទែនចូលទៅក្នុងចិត្ត
បង្កើតជាផ្នត់គំនិតនេះឯង។ ដូច្នេះ ដើម្បី ធ្វើការផ្លាស់ប្តូរគំនិតយើងត្រូវតែប្តូរការគិតយើងសិន
ជាដំបូងបង្អស់ក្នុងការប្រែក្លាយខ្លួនអ្នកជាមនុស្សថ្មីទៀតដែលអ្នកចង់ក្លាយជា។
ដូចពាក្យមួយឃ្លាបានពោលថា ការគិតរបស់អ្នកនឹងបញ្ជាក់ពីអនាគត់របស់អ្នក
ប្រៀបដូចជាគ្រាប់រុក្ខជាតិដែលដុះលេចរូបរាងចេញមកនោះគឺអាស្រ័យដោយគ្រាប់វា
ហើយវាមិនអាចដុះដោយអត់គ្រាប់នោះទេ។យ៉ាងណាមិញរាល់ទង្វើរាល់សកម្មភាពដែលយើងម្នាក់ៗប្រព្រឹត្តស្តែងចេញតាមរយៈសកម្មភាពខាងក្រៅនោះគឺបានមកពីការលាក់បាំងទុកនៅក្នុងចិត្ត បេះដូង របស់យើងនោះឯង ហើយយើងមិនអាចលាក់បាំងអត្តចរឹតពិតរបស់យើងបានទេ។ ដូច្នោះបើអ្នកស្រឡាញ់របស់អ្វី ឬចង់ក្លាយខ្លួនជាអ្វីនាពេលអនាគតនោះចូរប្តូរការគិតរបស់អ្នកភ្លាម
ហើយចូរអ្នកគិតស្រមៃពីអ្វីដែលអ្នកចង់ក្លាយជានោះបន្ទាប់មកវាបញ្ជូនចូលទៅកាន់អនុសម្បជញ្ញៈ(Subconscious Mind)ហើយវាបានបញ្ជូនព័ត៌មានទិន្នន័យទាំងឡាយ(ទាំងល្អទាំងអាក្រក់) ដែលអ្នកបានគិតនោះចូលទៅក្នុងឃ្លាំងខួរក្បាលបន្ទាប់មកទៀតវាបង្កើតឲ្យធ្វើសកម្មភាពមកខាងក្រៅ។ ត្រង់ចំនុចនេះខ្ញុំសូមធ្វើគូសវាស់ទាក់ទងនឹងច្បាប់នៃការស្រូបទាញ(Law of Attraction)ផងចុះ ពីព្រោះវាជាច្បាប់ធម្មជាតិវាប្រៀបដូចច្បាប់ទំនាញផែនដីអីញ្ចឹងបើយើងជឿឬមិនជឿវាទាញទៅក្រោមទាំងអស់។
ច្បាប់នៃការស្រូបទាញបានចែងថា ជីវិតស្រូបទាញរកជីវិតដូចគ្នា(life attracts life)។ នៅពេលដែលយើងគិតពីអ្វីមួយយ៉ាងជាក់ច្បាស់នោះវាបានស្រូបទាញមករកយើងពីអ្វីដែលយើងបានគិតមកជាក់ជាមិនខាន។
ដូចគ្នាដែរ ទាក់ទងនិងចិត្តនេះដែលមានវិសាលភាពធំធេង ដើម្បីផ្លាស់ប្រែជោគវាសនារបស់យើង
ទៀតសោត ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាៈ
មនោបុព្វង្គមា ធម្មា
មនោសេដ្ឋា មនោមយា, មនសា
ចេ បទុដ្ឋេន ភាសតិវា ករោតិ វា,តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ប្រែថាៈ
ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមាន
ចិត្តត្រូវទោសៈប្រទូសរ៉ាយហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏អាក្រក់ដែរ), ព្រោះអំពើអាក្រក់
នោះឯងហើយសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះវិលតាម
ស្នាមជើងគោដែលអូសនឹមរទេះ យ៉ាងដូច្នោះឯង ។
ចិត្តត្រូវទោសៈប្រទូសរ៉ាយហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏អាក្រក់ដែរ), ព្រោះអំពើអាក្រក់
នោះឯងហើយសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះវិលតាម
ស្នាមជើងគោដែលអូសនឹមរទេះ យ៉ាងដូច្នោះឯង ។
មនោបុព្វង្គមា
ធម្មា មនោសេដ្ឋា មនោមយា, មនសា ចេ បទុដ្ឋេន ភាសតិវា ករោតិ វា, តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី។
ប្រែថាៈ
ធម៌ទាំងឡាយមានចិត្តជាធំ មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមាន
ចិត្តជ្រះថ្លាហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏ល្អទាំងអស់), ព្រោះចិត្តជ្រះថ្លានោះឯង សេចក្តី
សុខរមែងតាមជាប់បុគ្គលនោះដូចស្រមោលដែលអន្ទោលតាមប្រាណ យ៉ាងដូច្នោះឯង។
ចិត្តជ្រះថ្លាហើយ ទោះនិយាយក្តី ធ្វើក្តី (ក៏ល្អទាំងអស់), ព្រោះចិត្តជ្រះថ្លានោះឯង សេចក្តី
សុខរមែងតាមជាប់បុគ្គលនោះដូចស្រមោលដែលអន្ទោលតាមប្រាណ យ៉ាងដូច្នោះឯង។
២-ទាក់ទងនិងការសេពគប់ឬមជ្ឍដ្ឋានជុំវិញ
ដើម្បីដឹងថាអ្នកជាបុគ្គលមានអត្តចរឹតយ៉ាងណា
ហើយនឹងក្លាយជាបុគ្គលណាមួយនាពេលអនាគត
នោះចូរអ្នកមើលមនុស្ស៦នាក់ដែលអ្នកសេពគប់ឬដើរជាមួយ។
បុគ្គល៦នាក់អាចប្រាប់អ្នកជាមនុស្សប្រភេទណា
បើអ្នកដើរជាមួយអ្នករកស៊ីឬអ្នកធ្វើអាជីវកម្ម
នោះអ្នកនឹងក្លាយជាអ្នករកស៊ីជាក់ជាមិនខាន។ បើអ្នកចំណាយពេលជាច្រើនដើរ
ឬសេពគប់អ្នកនយោបាយនោះអ្នកនឹងក្លាយជាអ្នកនយោបាយនាពេលអនាគតហើយបើអ្នកដើរជាមួយមហាសេដ្ឋីអ្នកអាចនឹងក្លាយជាមហាសេដ្ឋីដែរ។
តែបើអ្នកសេពគប់ជាមួយបុគ្គលពាល អ្នកក្រ អ្នកខ្ជះខ្ជាយពេលវេលា អ្នកគិតអវិជ្ជមាន
នោះអ្នកនឹងក្លាយជាបុគ្គលទាំងអស់នោះជាក់ជាមិនខាន។ម្យ៉ាងទៀតអ្នកនឹងក្លាយជាបុគ្គលណាមួយនាពេលអនាគតវាអាស្រ័យលើមជ្ឈដ្ឋាននៅជុំវិញខ្លួនអ្នក
និងវាអាស្រ័យលើ សៀវភៅដែលអ្នកបានអាន ព័ត៌មានដែលអ្នកបានបញ្ចូល(ទាំងល្អនិងអាក្រក់)
វីដេអូដែលអ្នកមើលបទចម្រៀងដែលអ្នកស្តាប់។ល។ទាំងអស់នេះសុទ្ធតែកត្តារួមចំណែកក្នុងការកែប្រែជោគវាសនារបស់អ្នកទាំងអស់។
ដូច្នោះចូរអ្នកប្រយ័ត្នក្នងបញ្ចូលនៅព័ត៌មានមិនល្អដែលនាំឲ្យអ្នកទៅកាន់ផ្លូវបរាជ័យ។
៣-ទាក់ទងសកម្មភាពដែលអ្នកកំពុងធ្វើរាល់ថ្ងៃ
ដើមរុក្ខជាតិដែលអ្នកដាំនៅថ្ងៃនេះ
វាអាចផ្តល់ផលឲ្យនៅថ្ងៃខាងមុខ យ៉ាងណាមិញ រាល់សកម្មភាពដែលអ្នកបានធ្វើនៅថ្ងៃនេះជួនវានឹងឲ្យផលនៅថ្ងៃនេះឬក៍ខ្លះទៀតវានឹងឲ្យផលនៅថ្ងៃខាងមុខ។ ជោគជ័យនិងបរាជ័យមិនមែនកើតឡើងដោយចៃដន្យទេអ្វីៗសុទ្ធតែបានព្រៀងទុកទាំងអស់ពេលខ្លះដោយផ្ទាល់ ពេលខ្លះដោយប្រយោល
ហើយវាកើតឡើងដោយសារការខិតខំប្រឹងប្រែងនៅថ្ងៃនេះ។ អ្វីៗដែលយើងទទួលបាននៅថ្ងៃនេះវាបានមកពីការខិតខំប្រឹងប្រែងនៅថ្ងៃម្សិលមិញឬក៏ពីអតីតកាលកន្លងមក។ ហើយអ្វីដែលយើងនឹងទទួលបាននូវថ្ងៃស្អែកវាកើតមកពីការធ្វើសកម្មភាពនៃការប្រឹងប្រែងនូវថ្ងៃនេះផ្ទាល់តែម្តង។
ពាក្យចាស់ពោលថា ម្រឹគទាំងឡាយមិនដែលបោលចូលមាត់សីហៈដែលកំពុងដេកលក់នោះទេ
យ៉ាងណាមិញ ចំណេះវិជ្ជា ទ្រព្យសម្បត្តិ និងអ្វីដែលយើងចង់បាន ចង់ក្លាយជា មិនមានដល់បុគ្គលទាំងឡាយដែលខ្ជិលច្រអូសនោះទេ។
ទាក់ទងនិងចំនុចនេះដែរ ខ្ញុំសូមលើកយកទ្រឹស្តីកម្មផល(Law of Action and Result or Law of Karma or Law causes and effects) មកស្រាយបញ្ជាក់។ ទាក់ទងនិងទ្រឹស្តីកម្មផលគឺជាមូលដ្ឋានគ្រឹះក្នុងទ្រឹស្តីព្រះពុទ្ធសាសនា
ពីព្រោះវាជាច្បាប់ធម្មជាតិវាមិនមែនជាច្បាប់ឬទ្រឹស្តីបែបអបិយជំនឿនោះទេ។ខ្ញុំសូមធ្វើការបកស្រាយដោយសង្ខេប។ទ្រឹស្តីកម្មផលបានចែងថាបុគ្គលព្រោះសាបពូជបែបណារមែងបានផលនោះ ( what we
sow is what we reap)។ កម្មមានពីរគឺ កុសលកម្ម និងអកុសលកម្ម។
កម្មដែលយើងបានធ្វើ វាអាចហុចផលឲ្យនាពេលបច្ចុប្បន្ន និងខ្លះទៀតវាហុចផលឲ្យនាពេលអនាគត។
ឧបមាថា ឥលូវនេះ អ្នកជាអ្នកក្រ តែនាពេលបច្ចុប្បន្ននេះអ្នកបានធ្វើកម្មល្អ
ដូចជាខិតខំធ្វើការ ខិតខំរកស៊ីយ៉ាងដុតដៃដុតជើងគ្មានពេលសម្រាកជាដើម។ល។
នោះផលដែលផ្តល់ឲ្យនាពេលអនាគតគឺអ្នកនឹងក្លាយជាអ្នកមានបានជាមហាសេដ្ឋីជាអ្នកជោគជ័យជាដើម។
សរុមរួមមកមានកត្តា៣យ៉ាងនេះដែលអ្នកអាចកំណត់ជោគវាសនារបស់អ្នកបានចូរកុំជឿលើព្រហ្មលិខិតអី
ចូរជឿលើសមត្ថភាពរបស់យើង ហើយកំណត់ថាអ្វីដែលអ្នកចង់បានក្នុងជីវិត។
អរគុណចំពោះការគាំទ្រ និងពាក្យរិះគន់ទាំងឡាយ!!!
ដោយ៖ ស៊ិង សុង
.
No comments