ad

ad

ព្រឹត្តិការណ៏ថ្មី


ស្រី​៥ប្រភេទមិនគួយកធ្វើជាភរិយា



                ស្រី​៥ប្រភេទមិនគួយកធ្វើជាភរិយា

ជម្រៅទឹកសមុទ្រឬមហាសមុទ្រគេអាចវាស់បានតែជម្រៅទឹកចិត្តមនុស្សគ្មានជនណាម្នាក់វាស់បានឡើយ។ ស្របគ្នានេះដែរក្នុងការស្វែងរកមិត្ត១០០ឆ្នាំមិនមែនជារឿងងាយនោះទេវាទាមទារឲ្យយើងម្នាក់ៗត្រូវតែស្វែងយល់ពីដៃគូអនាគតយើងអំពី អត្តចរឹកគាត់ ចិត្តគំនិតគាត់ ការគិតគាត់ ឆន្ទៈគាត់ មហិច្ឆតាគាត់ គោលដៅជីវិតគាត់ ថាតើយើងមានចំណុចរួមអ្វីខ្លះដែលអាចឲ្យដើរលើវិថីរួមជាមួយគ្នាបាននាថ្ងៃអនាគត។ ជៀសវាងដោយយើងគ្រាន់តែឃើញភ្លាមក៏ស្រឡាញ់ផ្លេតប្រៀបដូចស្នេហាភ្លើងចំបើង ហើយក៏ព្យាយាមយកនាងធ្វើជាគូអនាគដោយមិនបានស្វែងយល់ចិត្តគ្នាឲ្យបានច្រើន នោះវាអាចបណ្តាលឲ្យយើងសម្រេចចិត្តខុស។ពាក្យចាស់ពោលថាសំណាបយោងដីស្រីយោងប្រុស ពូថៅយោងអុស ច្រមុះយោងថ្ពាល់។ ពិតណាស់ស្រ្តីដើរតួយ៉ាងសំខាន់ក្នុងគ្រួសារ នាងជាស្រ្តីគំរូល្អ សម្រាប់កូន ជាប្រពន្ធដ៏ល្អសម្រាប់ប្តី ហើយនាងថែមទាំងរ៉ាប់រងការងារក្នុងផ្ទះផងនិងក្រៅផ្ទះផងជាច្រើន។ដូច្នោះវាពិតជាសំខាន់ចំពោះបុរសៗក្នុងការយកនារីណាម្នាក់មកធ្វើជាគូអនាគតបើយើងរើសនារីត្រូវនោះបណ្តាលឲ្យយើងមានសុភមង្គល រកស៊ីមានបាននិងថែមទាំងលើកមុខមាត់ប្តីនិងគ្រួសារទៀងផង។ ជាក់ស្តែងនារីខ្មែរដែលចារក្នុងប្រវត្តិសាស្ត្រនោះគឺព្រះនាងឥន្រ្ទទេវីជានារីដ៏ល្អនិងជាគំរូដែលអាចឲ្យយើងរៀនសូត្របាន។ ទៀតសោត នាងវិសាខា ជាស្រ្តីប្រកបដោយបញ្ចពិធកល្យាណី និងអត្តចរឹកល្អក្រែលែង។ ផ្ទុយទៅវិញ បើសិនជាយើងរើសនារីខុសវិញនោះគឺវាបណ្តាលឲ្យយើងបាត់បង់កិត្តិយល អាប់រាសី ពិបាកក្នុងការរកស៊ីជាដើម។ ឧទាហរណ៍ ដូចក្នុងរឿងមាយើង ប្រពន្ធរបស់មាយើង នាងគឺជាស្រីខាតល័ក្ខណ៍។
ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងនៅក្នុងជាតក ថា ស្រី៥ប្រភេទមិនគួយកធ្វើជាភរិយា។ ចូរកំណត់សម្គាល់ថាមិនគួយកមិនមែនហាមដាច់ខាតមិនយកធ្វើជាភរិយានោះទេតែអ្នកអាចនៅតែយកបាន។


១-ទី១ ស្រីស្អាត

ធម្មតាភាគច្រើនស្រីស្អាតចូលចិត្តលេងខ្លួនបន្តិចហើយហើយនាងចូលចិត្តធ្វើតាមទំនើងចិត្តនាងជាក់ជាមិនខាន។ ទៀតសោត នាងចូលចិត្តភាពហ៊ឺហា របស់របរមានតម្លៃ គ្រឿងអលង្ការថ្លៃៗ ចូលចិត្តសប្បាយច្រើនដូច្នោះចង់មិនចង់ទាមទារឲ្យបុរសៗដែលស្រឡាញ់នាងត្រូវតែយកចិត្តនាង ផ្គាប់ចិត្តនាង។បើសិនជាយើងមិនសូវមានធនធានគ្រប់គ្រាន់ក្នុងផ្តល់នូវអ្វីដែលនាងចង់បាននោះទេនាងនឹងរកបុរសផ្សេងទៀតដែលមាន។បើសិនបើយើងជាអ្នកមាននោះមិនយូរទេយើងនឹងក្លាយទៅជាអ្នកក្រពីព្រោះនាងចូលចិត្តចាយលុយខ្ជះខ្ជាយ។ ចំណុចដែលសំខាន់គឺយើងពិបាកក្នុងការផ្គាប់ផ្គុននាងនិងពិបាកក្នុងការពិភាក្សាគ្នាពិបាកក្នុងការទំនាក់ទំនងគ្នា ខ្វែងគំនិតគ្នាជាដើម។ទោះបីជារូបសម្បត្តិស្អាតយ៉ាងណាក៏ដោយវាពិតជាលំបាកចំពោះបុរសៗដែលបាននាងធ្វើជាភរិយានៅពេលដែលរួមរស់ជាមួយគ្នាយូរៗទៅប្រាកដណាស់ជាជិនណាយ អស់ក្តីស្រឡាញ់ អស់ចិត្តជាក់ជាមិនខាន។


២-ទី២ ស្រីមានអ្នកស្រឡាញ់ច្រើន

ធម្មតាស្រីដែលគេស្រឡាញ់ច្រើននរណាៗក៏ប្រាថ្នាចង់បាននាងដែរ។ដូច្នោះវាប្រាកដជាមិនល្អចំពោះយើងដែលស្រឡាញ់នាងនោះទេ។ ព្រោះអ្វី? ឧបមាថា ខ្ញុំបានស្រឡាញ់នាងកនេះខ្លាំងណាស់ឯបុរសម្នាក់ទៀតក៏ស្រឡាញ់និងចង់បាននាងជាភរិយាខ្លាំងដែរ។ ដូចនេះ វាអាចបណ្តាលឲ្យរូបខ្ញុំនិងបុរសម្នាក់នោះនឹងមានទំនាស់វិវាទនិងគ្នាជាក់ជាមិនខាន។ ម្យ៉ាងទៀត ឧបមាថា ខ្ញុំបាននាងកជាប្រពន្ធ មិនប្រាកដថា ខ្ញុំអាចរស់នៅដោយសុខស្រួលនោះទេ ពីព្រោះវាអាចធ្វើឲ្យអ្នកដែលស្រឡាញ់នាងទាំងឡាយមិនសប្បាយចិត្តនិងធ្វើឲ្យពួកគេប្រើគ្រប់មធ្យោបាយសម្លាប់រូបខ្ញុំដើម្បីបាននាង ឬក៏ពួកគេសម្លាប់យើងទាំងពីរនាក់ប្តីប្រពន្ធក៏ថាបាន។​មួយវិញទៀតធម្មតានាងជាស្រីដែលមានអ្នកស្រឡាញ់ច្រើន នាងប្រាកដជាមានជម្រើសច្រើន មានការសំអាងច្រើនដូចជាទោះបីជាអត់រូបខ្ញុំក៏នាងមានបុរសផ្សែងៗជាច្រើនទៀតស្រឡាញ់នាងដែរ​ ដូចនេះចង់ឬមិនចង់នាងប្រាកដជាសាវាជាក់ជាមិនខាន។ ដូច្នោះវាអាចធ្វើឲ្យយើងខកចិត្តជាក់ជាមិនខាននៅពេលដែលយើងស្រឡាញ់នាងបើជៀសវាងបាន អ្នកគួតែជៀសវាង។


៣-ស្រីជាតារាសម្តែង ចម្រៀង កំប្លែង

តារាចម្រៀង កំប្លែង សម្តែង ភាគច្រើនជោគជ័យក្នុងអាជីពការងារខាងសិល្បៈ តែមិនប្រាកដថាពួកគាត់ជោគជ័យក្នងសុភមង្គលគ្រួសារទេ។ពួកគាត់អាចច្រៀងរាំសម្តែងឲ្យទស្សនិជនសើចសប្បាយបានតែមិនប្រាកដថាពួកគាត់ធ្វើឲ្យគ្រួសារពួកគាត់សើចសប្បាយនោះទេ។ យើងអាចធ្វើការអង្គេតបានតារាជាច្រើននៅក្នុងសង្គមខ្មែរយើងនាពេលបច្ចុប្បន្នតើពួកគាត់មានស្ថានភាពបែបណា? តាមការសង្កេតរបស់ខ្ញុំ ពួកគាត់ភាគច្រើន រៀបការនិងគ្នាហើយ មិនយូរប៉ុន្មានក៏លែងលះគ្នាវិញ។ ឧទាហរណ៍ តារាចម្រៀងជើងចាស់ គឺ លោកតា ស៊ិន ស៊ីសាមុត និងអ្នកស្រីរស់ស្រីសុទ្ធាជាដើម ពួកគាត់សុទ្ធតែមិនជោគជ័យ សុភមង្គលក្នុងគ្រួសារទាំងអស់។


៤-ស្រីដែលស្រឡាញ់តែទ្រព្យសម្បត្តិយើង

ទ្រព្យសម្បត្តិជារបស់ក្រៅខ្លួនវាអាចរកបានហើយវាក៏វិនាស់បាតទៅវិញទៅដោយឯងៗនៅថ្ងៃណាមួយជាក់ជាមិនខាន។​ ប្រសិនបើមាននារីណាម្នាក់មកស្រឡាញ់យើងព្រោះតែទ្រព្យសម្បត្តិយើងចូរអ្នកកុំស្រឡាញ់ឲ្យសោះ។ ឧបមាថា ថ្ងៃនេះយើងមានទ្រព្យសម្បត្តិច្រើន តែថ្ងៃក្រោយយើងបាត់បង់ទ្រព្យសម្បត្តិទាំងនោះ នោះនារីនោះនឹងបោះបង់យើងចោលជាក់ជាមិនខាន ពីព្រោះនាងស្រឡាញ់ត្រឹមតែ ទ្រព្យយើង យសយើងមិនមែនស្រឡាញ់យើងដោយស្មោះទេ។ បើសិនបើនារីនោះស្រឡាញ់អ្វីដែលយើងមាន នោះទោះបីជាយើងក្រ ក៏ខិតខំរកស៊ី រួមរស់ជាមួយគ្នារហូត់ចាស់ស្លាប់។



៥-ស្រីជាប្រពន្ធគេ

បើយើងស្រឡាញ់ប្រពន្ធ យកប្រពន្ធគេ នោះវាខុសទាំងអាណាចក្រ និងពុទ្ធចក្រ។ វាធ្វើឲ្យយើងខូចកេរ្តិ៍ មានរឿងអាស្រូវក្តីក្តាំងជាដើម។ ម្យ៉ាងទៀត ឧបមាថា ប្រពន្ធដែលអ្នកស្រឡាញ់ពេញបេះដូង ពេញដើមទ្រូង នៅពេលដែលគេឆកយកប្រពន្ធអ្នកទៅ តើអ្នកមានអារម្មណ៍យ៉ាងណា? អ្នកឈឺចាប់ទេ? ពិតណាស់វាប្រាកដជាឈឺចិត្ត ស្អិតទ្រូងជាក់ជាមិនខាន។ ដូច្នោះចូរអ្នកកុំស្រឡាញ់សង្សារឬប្រពន្ធអ្នកដទៃ។



អរគុណចំពោះការគាំទ្រ និងពាក្យរិះគន់ទាំងឡាយ!!!


ដោយៈ ស៊ិង សុង

No comments