ដៃគូជីវិតពិត?
ដៃគូជីវិតពិត?
សេចក្តីស្រឡាញ់កើតចេញពីចិត្តហើយសេចក្តីស្រឡាញ់គឺតម្រូវការផ្នែកអារម្មណ៍របស់មនុស្សគ្រប់រូប
ដែលមនុស្សលោកកើតមកត្រូវតែចេះស្រឡាញ់។ តើចំណុចអ្វីខ្លះដែលអ្នកស្រឡាញ់ដៃគូជីវិតរបស់អ្នក?
រូបសម្បត្តិសម្រស់ស្អាត ទឹកចិត្ត អត្តចរឹក ទ្រព្យសម្បត្តិអំណាចបុណ្យស័ក្ក
លុយឡានវីឡា។ល។របស់ដៃគូអ្នក?តើអ្វីដែលពិបាករកជាងគេ?
អ្វីដែលពិកបាករកនោះគឺដៃគូជីវិតឬក៏មិត្ត១០០ឆ្នាំដ៏ល្អម្នាក់ដែលគាត់ជាមនុស្សដែលប្រកបដោយ ភាពថ្លៃថ្នូរ អត្តចរឹកល្អ ភាពស្មោះត្រង់ និងសមត្ថភាពខ្ពស់។
រូបសម្បត្តិខាងក្រៅរបស់អ្នករបស់ដៃគូជីវិតអ្នកដែលអ្នកមើលឃើញថាវាស្រស់ស្អាតស្រស់សោភានៅថ្ងៃនេះ
វាប្រាកដណាស់នឹងបាត់បង់ទៅវិញនៅថ្ងៃស្អេកឬថ្ងៃខាងមុខជាក់ជាមិនខាន។ ចំនែកឯ
បុណ្យស័ក្ក អំណាច លុយ ឡាន វីឡា ទ្រព្យសម្បត្តិទាំងឡាយ អ្នកអាចសាងបាន អ្នកអាចរក នៅថ្ងៃនេះបាន
ឬថ្ងៃស្អែកបាន ក៏ប៉ុន្តែវាក៏ត្រូវតែបាត់បង់វិនាសទៅវិញនៅថ្ងៃណាមួយដោយជៀសមិនរួចដែរ
ពីព្រោះរបស់ទាំងនោះជារបស់ក្រៅខ្លួន។ ប្រសិនបើអ្នកស្រឡាញ់ដែគូជីវិតរបស់អ្នកឋិតនៅរូបសម្បត្តិជាសំខាន់ចុះថ្ងៃក្រោយនៅពេលដែលដៃគូជីវិតអ្នកបាត់បង់សម្រស់ដ៏ស្រស់សោភានោះទៅ
តើអ្នកនៅតែស្រឡាញ់ដៃគូជីវិតរបស់អ្នកទៀតទេ?
ដោយឡែក
ប្រសិនបើអ្នកស្រឡាញ់ដៃគូជីវិតរបស់អ្នកឋិតនៅលើ លុយ ឡាន វីឡា អំណាច បុណ្យស័ក្កិ។ល។
ចុះពេលក្រោយមក ដៃគូជីវិតរបស់អ្នកបាត់បង់របស់ទាំងនេះអស់ទៅ
តើអ្នកនៅតែស្រឡាញ់ដៃគូជីវិតអ្នកទៀតទេ? ចូរចង់ចាំថាជម្រៅទឹកមហាសមុទ្រគេអាចវាស់បាន
តែជម្រៅចិត្ត នាងកល្យាណ បងកល្យាណ គ្មានជនណាម្នាក់អាចវាស់បានឡើយ។
ដូច្នោះមុននឹងធ្វើការសម្រេចចិត្តរើសយកនរណាម្នាក់មកធ្វើជាដៃគូជីវិតនាថ្ងៃអនាគត់អ្នកត្រូវសិក្សាពីផ្នត់គំនិត ទឹកចិត្ត អត្តចរឹក ចំណង់ចំណូលចិត្ត ឆន្ទៈ មហិច្ឆតា
តម្រូវការរបស់ដៃគូជីវិតអ្នកឲ្យបានច្បាស់ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន
ដើម្បីជៀសវាងនូវការសម្រេចិត្តខុស ដែលវាបណ្តាលឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយនៅពេលដែលយើងបានសម្រេចចិត្តដើរលើវិថីជមួយរួមគ្នាហើយនោះ។
នៅពេលដែលអង្ករបានក្លាយជាបាយហើយនោះ ចង់ឬមិនចង់អ្នកត្រូវតែបង្ខំចិត្តហូប។
តើអ្នកហូបបាយឆ្ងាញ់ទេ នូវពេលដែលអ្នកត្រូវបានគេបង្ខំចិត្តឲ្យហូប? បើចំពោះរូបខ្ញុំផ្ទាល់វិញ
ចម្លើយគឺថាទេ គឺដូចស្លាប់ទាំងរស់។
តើចំណុចអ្វីខ្លះដែលអាចប្រាប់ថាអ្នកជាដៃគូជីវិតដ៏ល្អម្នាក់? ដៃគូជីវិតដ៏ល្អម្នាក់នោះគឺជាអ្នកដែលធ្វើឲ្យអ្នកមានសេចក្តីសុខបំផុតក្នុងជីវិត
ជាមនុស្សដែលនៅកំដរអ្នក លើកទឹកចិត្តអ្នក ផ្តល់កម្លាំងចិត្តដល់អ្នក
មិនថាមានបញ្ហាអ្វីក៏ដោយ ហើយមិនបោះបង់អ្នកចោលឡើយ។ទៀតសោតគឺជាអ្នកដែលរួមទាំងសុខនិងរួមទាំងទុក្ខជាមួយគ្នាហើយគាត់ឬនាងជាអ្នកទីប្រឹក្សាដ៏ល្អម្នាក់។ជាពិសេសនោះគឺយើងបានរៀនស្វែងយល់ចិត្តគ្នាទៅវិញទៅមកយើងបានពិភាក្សាបញ្ហាផ្សេងៗបានច្រើនជាមួយគ្នា
យើងបានផ្តោះផ្តងយោបល់គ្នាយើងបានបំពេញចន្លោះខ្វះខាត់ដល់គ្នាទៅវិញទៅមកយើងទទួលយកនូវអ្វីៗដែលយើងមានរៀងៗខ្លួន យើងគោរពឲ្យតម្លៃគ្នាយើងបានសិក្សារៀបចំផែនការគ្រួសារនាពេលអនាគតនិងគ្នាយើងបានសិក្សាពីគម្រោងអាជីវកម្មផ្សេងៗនិងគ្នា យើងលើកទឹកចិត្តគ្នាយើងចេះស្រឡាញ់គ្នាយើងស្មោះត្រង់នឹងគ្នាយើងអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក យើងបំពេញតម្រូវការឲ្យគ្នាយើងបើកចិត្តបើកបេះយ៉ាងទូលាយក្នុងការទទួលយកចំណុចខ្វះខាត់របស់ដៃគូ
យើងរីករាយក្នុងការកែប្រែកំហុសឆ្គងរៀងៗខ្លួន។ល។
នៅពេលដែលយើងចេះដាំផ្កាស្នេហ៍
នោះផ្កាផ្លែរបស់វានោះគឺជាសុភមង្គលជីវិត។ ម្យ៉ាងទៀតដើម្បីផ្កាស្នេហ៍យើងល្អនោះគឺយើងចេះស្រោចទឹកដាក់ជីបានដល់ការនិយាយឬពោលពាក្យល្អៗពិរោះ ការយកចិត្តទុកដាក់
ការផ្តល់កម្លាំងចិត្ត អធ្យាស្រ័យ និងអភ័យទាន ទើបបានសុភមង្គលជីតពិត។
អរគុណចំពោះការគាំទ្រ
និងពាក្យរិះគន់ទាំងឡាយ!!!
ដោយៈ ស៊ិង សុង
បញ្ចេញ វាចារណ៏
No comments