ad

ad

ព្រឹត្តិការណ៏ថ្មី


អ្នកនឹងក្លាយជាអ្វីនូវអ្វីដែលអ្នកបានគិត


អ្នកនឹងក្លាយជាអ្វីនូវអ្វីដែលអ្នកបានគិត
មនុស្សតែងតែគិតថាគេអាចលាក់ការគិតរបស់ខ្លួន តែតាមការពិតទៅវាមិនអាចបិទបាំងបានទេ​។ការគិតរបស់យើងនឹងប្រែជាទម្លាប់ហើយទម្លាប់យើងនឹងប្រែទៅជាស្ថានភាពជីវិតដែលនាំឲ្យអ្នកដ៏ទៃអាចមើលដឹងពីគំនិតរបស់យើង។
 ខាងក្រោមនេះសុទ្ធតែទាកទងទៅនិងការគិតរបស់យើង៖
១-ការគិតដូចសត្វតិរច្ឆាននាំឲ្យមនុស្សមានទម្លាប់ចូលចិត្តផឹកស៊ីស្រវឹងនិងមានតណ្ហាខាងកាមគុណខ្លាំងដែលនាំមកនូវជីវិតដែលគ្មានភាពជាក់លាក់ និងពោរពេញទៅដោយជំងឺ។
២-គំនិតមិនបរិសុទ្ធ(គិតអ្វីឡូកឡំចូលគ្នា) នាំឲ្យមនុស្សមានទម្លាប់ធ្វើអ្វីច្របូកច្របល់មិនដាច់ស្រេច ជាហេតុនាំឲ្យជីវិតយើងមិនអាចលូតលាស់រុងរឿងថ្កុងថ្កើងទៅមុខបានទេ។
៣-ការគិតដែលប្រកបដោយការសង្ស័យភាពភ័យខ្លាចនាំឲ្យមនុស្សមានទម្លាប់ឬអាចនិយាយថាចរិតបែបទន់ជ្រាយសង្ស័យលើគ្រប់កាលៈទាសៈ ដែលនាំឲ្យជីវិតដាំក្បាលចុះ ក្រក្រី និងគ្មានឯករាជ្យភាពីអ្នកដ៏ទៃ។
៤-មនុស្សដែលមានគំនិតខ្ចិលច្រអូសតែងមានទម្លាប់ធ្វើអ្វីមិនស្មោះត្រង់ចូលចិត្តកេងប្រវ័ញ្ចនិងគេចពីការងារ ដែលនាំជីវិតគាត់រស់នៅដោយភាពរើសអើង និងភាពក្រីក្រ។
៥-ការគិតដែលពោរពេញទៅដោយការស្អប់ខ្ពើមនិងមិនចុះសម្រុងជាមួយអ្វីៗគ្រប់យ៉ាងនាំឲ្យមនុស្សមានទម្លាប់ប្រើហិង្សា និងចូលចិត្តប្រព្រឹត្តបទល្មើសដែលធ្វើឲ្យជីវិតគាត់ពោរពេញទៅដោយការដេកពេទ្យនិងការឡើងតុលា ការ។
៦-ការគិតបែបអាត្មានិយមគ្រប់បែបនាំឲ្យមានទម្លាប់ធ្វើអ្វីគិតតែពីខ្លួនឯងដែលតិចឬច្រើនធ្វើឲ្យជីវិតរបស់គាត់មានការឈឺចាប់ និងគ្មានអ្នករាប់អានស្រឡាញ់ចូលចិត្ត។
ការគិតរបស់យើងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះជីវិតយើង ដូច្នោះអ្នកត្រូវជៀសវាងកុំគិតអវិជ្ជមាន
ជាដាច់ខាត។

ដកស្រង់ចេញពីសៀវភៅ As  the man thinketh

ដោយៈ ស៊ិង សុង
 
 

បញ្ចេញ វាចារណ៏

No comments