ថែទាំសុខភាពរាង្គកាយដោយវិធី ៣ យ៉ាង
១. អាហារ
ជាការចាំចាច់ត្រូវទទួលទានតែរបស់ដែលងាយរលាយមិនឲ្យទោសដល់រាង្គកាយ
វៀងចាកសុរាមេរ័យ ដែលជាអត្តរាយដល់រាងកាយសរសៃប្រសាទនិងបេះដូងផង។
២. ដំណេក
ជាការចាំចាច់ដែលមនុស្សត្រូវដេកលក់មួយថ្ងៃ ៨ ម៉ោងយ៉ាងតិច។ ដំណេកលក់ជាការដែលរាងកាយ
និងចិត្តរបស់មនុស្សទទួលបានការសំរាកយ៉ាងប្រសើរដើម្បីឲ្យមានកំលាំងធ្វើការនៅពេលព្រឹក។
កំណត់វេលា ៨ ម៉ោងនោះគឺត្រូវដេកលក់ក្នុង ៨ ម៉ោងជាប់គ្នា មិនមែនពេលយប់ ៤
ម៉ោង ពេលថ្ងៃវេនព្រឹក ២ ម៉ោង និងវេលារសៀល២ ម៉ោងដូច្នេះឡើយ។
៣. ការបញ្ចេញកម្លាំង
ត្រូវមានការបញ្ចេញកម្លាំងតាមសមគួរមិនមែនច្រើនពេក មិនតិចពេក។
ការដើរលេងក្រោយបរិភោគអាហារ មុនចូលដំណេកជាការប្រសើរណាស់សំរាប់ជួយឲ្យអាហាររលាយ
និងសរសៃយឺតហើយដេកលក់ក្នុងគ្រាដំបូងគឺជាការគប្បីដូចគ្នា។
ដកស្រង់ពី មនោយិទ្ធ ដោយ ស៊ាន បុនភេង
-ប៊ួចា
សួស្តីម្ចាស់អត្ថបទ?
ReplyDeleteតើ មនោយិទ្ធ ដោយ ស៊ាន បុនភេង ជាសៀវភៅ ឬ ជាកម្រងសម្តី?
ជាសៀវភៅបកប្រែពីគេ ខ្ញុំធ្លាប់ទិញអាន ល្អណាស់
Delete