យុទ្ធសាស្រ្តនយោបាយថ្មីដែលគណបក្សគួរផ្តោតលើ
យុទ្ធសាស្រ្តនយោបាយថ្មីដែលគណបក្សគួរផ្តោតលើ
គម្រោងទី១
កម្មវិធីក្រុមសន្សំប្រាក់ក្នុងចំណោមសមាជិកសម្រាប់ឃុំនិងសង្កាត់នីមួយៗ
ឲ្យមានថវិកាសម្រាប់បម្រើស្វ័យភាពយុទ្ធនាការនៃដំណើរការកម្មវិធីនយោបាយរបស់ខ្លួន
តាមមូលដ្ឋាននីមួយៗដោយមិនពឹងផ្អែកលើមេបក្ស។
គម្រោងទី២
ជំរុញឲ្សសមាជិករបស់ខ្លួនតាមភូមិលក់អង្ករប្រសើរជាងលក់ស្រូវ
ឬលក់ផលិតផលសម្រេចប្រសើរជាងលក់វត្ថុធាតុដើម។
គម្រោងទី៣កម្មវិធីអប់រំផ្ទាល់ពីទស្សននយោបាយគោលនយោបាយរបស់គណបក្សតាមឃុំ និងសង្កាត់នីមួយៗ (បណ្តុះចំណេះដឹង និងអ្នកបន្តវេន)។
គម្រោងទ៤
កម្មវិធីសមាជិកអប់រំសមាជិក(មិត្តអប់រំមិត្ត) តាមទីកន្លែងការងារតាមភូមិ តាមហាង
សាលារៀន មន្រ្តីរាជការ យុវជន កសិករ កម្មករ អាជីវករ ព្រះសង្ឃ។ល។
គម្រោងទី៥
កម្មវិធីបណ្តុះបណ្តាលបេក្ខភាពយុវជនសម្រាប់បេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់
ក្រុមប្រឹក្សារាជធានី ខេត្តក្រុង និងបេក្ខភាពតំណាងរាស្រ្ត (គុណភាពបេក្ខភាព)។
គម្រោងទី៦
កម្មវិធីវិទ្យុអប់រំពីគោលនយោបាយរបស់ខ្លួនលម្អិត ដែលគួរពន្យល់សា
ធារណជនឲ្យបានច្បាស់ពីការកែទម្រង់ដែលខ្លួនឈ្នះទៅដឹកនាំគ្រប់វិស័យ។
ភាពខុសគ្នារវាងគណបក្សរបស់ខ្លួន និងគណបក្សដទៃទៀត។
គម្រោងទី៧យុទ្ធនាការប្រកបដោយប្រសិទ្ធភាពតាមរយៈការរៀបចំសារនយោបាយបែបណាងាយយល់ សារវិជ្ជមាននិងមានការទាក់ទាញមហាជនតែមានភាពប្រាកដនិយមដែលអាចទៅដោះស្រាយបញ្ហាជូនពលរដ្ឋ និងសង្គមជាតិបាន
(ជៀសវាងសារនយោបាយប្រជាភិថុត មនោគមវិជ្ជាមិនច្បាស់លាស់
និងចៀសវាងសារនយោបាយដែលនាំឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯង)។
គម្រោងទី៨កម្មវិធីវីដេអូអនឡាញដែលគណបក្សនយោបាយគួររៀបចំជាប្រភេទវីដេអូផ្សេងៗគ្នាដូចជា (Video
Spots, Video Documentary, Feature, Short Film, Drama, AYAY, Story etc.)
ដែលវីដេអូទាំងនោះអាចប្រើប្រាស់បានគ្រប់សម័យកាលបានតាមបែបបណ្តុះធនធានមនុស្ស។
គម្រោងទី៩កម្មវិធីអប់រំតាមរយៈសម្ភារៈផ្សព្វផ្សាយដើម្បីឲ្យមានការផ្លាស់ប្តូរមកចាប់អារម្មណ៍
និងគាំទ្រពីគោលនយោបាយរបស់គណបក្សរបស់ខ្លួន។ការផ្លាស់ប្តូរចំណេះដឹង ការអនុវត្តវប្បធម៌នយោបាយមិនល្អ
និងឥរិយាបទបែបជ្រុលនិយម។
គម្រោងទី១០ កម្មវិធីឡជីវឧស្ម័ន
និងកសិកម្មចម្រុះសម្រាប់កសិករ និងសមាជិកគណបក្ស។គណបក្សកសិករជាគណបក្សដែលផ្តោតលើកសិកករដោយធ្វើបែបណាឲ្យកសិករមានទុន (ចំណាយទុនតិច) មានទឹក
(សហករប្រើប្រាស់ទឹក) និងទីផ្សារកសិផល (សមាគមកសិករលក់ផលិតផល)។
គម្រោងទី១១
កម្មវិធីថាមពលព្រះអាទិត្យសហគមន៍សម្រាប់សមាជិករបស់គណបក្ស ជាពិសេសនៅតំបន់ដាច់ស្រយាល
តំបន់ភ្នំតំបន់កោះ និងតំបន់តាមព្រំដែន។ គណបក្សនយោបាយគួរមានសកម្មភាពតាមគម្រោងធ្វើយ៉ាងណាឲ្យកសិករមានថាមពលប្រើប្រាស់ដោយតម្លៃថោក និង
មិនផ្តល់ផលប៉ះពាល់ច្រើនដល់បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។
គម្រោងទី១២
កម្មវិធីតស៊ូមតិដើម្បីឲ្យមានអភិបាលកិច្ចល្អមូលដ្ឋាន ក្នុងគោលបំណង ឲ្យ សេវាកម្មសាធារណៈមានគុណភាព
និងផ្តល់ឲ្យពលរដ្ឋទាន់ពេលវេលានិងមិនគិតតម្លៃសេវា។ ជំនាញតស៊ូមតិនិងនិយាយជាសាធារណៈគួរបង្រៀនសមាជិកក្នុងការតវ៉ាឲ្យមានការផ្តល់សេវាសាធារណៈមិនមានការរើសអើង
និងប្រកបដោយគុណភាពខ្ពស់។
គម្រោងទី១៣ ពង្រឹងភាពជាអ្នកដឹកនាំ
និងកាត់បន្ថយគ្រោះថ្នាក់ដោយសារ ការពិសាបារី គ្រឿងស្រវឹង គ្រឿងញៀន
ហិង្សាក្នុងនិងក្រៅគ្រួសារ
កាត់បន្ថយល្បែងស៊ីសងក្នុងចំណោមសមាជិកសកម្មនិងសមាជិកគាំទ្ររបស់ខ្លួន។
គម្រោងទី១៤
កម្មវិធីពង្រឹងសិទ្ធិអំណាចស្រ្តីក្នុងចំណោមសមាជិករបស់ខ្លួន ជាពិសេស
ពង្រឹងសិទ្ធិអំណាចស្រ្តីក្នុងវិស័យនយោបាយ។
បង្រៀនសមាជិកឲ្យមានការលើកទឹកចិត្តស្រ្តីបានឈរជាបេក្ខភាពតំណាងគ្រប់កម្រិតនៃយន្តការជាតិ។
សិទ្ធិស្រ្តី និងតួនាទីយេនឌ័រត្រូវតែលើកជាប្រធានបទក្នុងកម្មវិធីសិក្សា។
គម្រោងទី១៥ កម្មវិធីកិច្ចគាំពារធនធានធម្មជាតិ។
គណបក្សនីមួយៗ
គួរធ្វើសកម្មភាពនយោបាយដោយនាំសមាជិករបស់ខ្លួនចូលរួមយ៉ាងសកម្មក្នុងកម្មវិធីការពារធនធានធម្មជាតិ
ជាពិសេសព្រៃឡង់ ព្រៃអារ៉ែង ព្រៃទឹកជ្រោះបូស្រា ។ល។
គម្រោងទី១៦កម្មវិធីអប់រំពីគ្រោះថ្នាក់ចរាចរណ៍និងអប់រំសមាជិករបស់ខ្លួនទាំងសមាជិកគាំទ្រ
សមាជិកសកម្ម និងគណៈកម្មការគណបក្សឲ្យគោរពច្បាប់ចរាចរណ៍ និងច្បាប់ជាតិ។
គម្រោងទី១៧
កម្មវិធីសមាជិកពីកម្មវិធីបន្សាំទៅនឹងបម្រែបម្រួលបរិយាកាស និងកិច្ចការពារបរិស្ថាន
ជាពិសេសអនាម័យទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យតាមផ្ទះ។
គម្រោងទី១៨គម្រោងកម្មវិធីអប់រំសមាជិករបស់ខ្លួនផ្ទះសកម្មជនរបស់ខ្លួនទាំងអស់ត្រូវតែបៃតង
អប់រំសមាជិករបស់ខ្លួនឲ្យដាំដំណាំគ្រប់ផ្ទះសមាជិក។ គណបក្សរបៀបបនេះហៅថា
គណបក្សបៃតងដែលសមាជិក សកម្មជន និងគណៈកម្មការគណបក្សមានដំណាំចម្រុះតាមផ្ទះ
(គ្មានផ្ទះសកម្មជនណាម្នាក់ ទំនេរមិនដាំដុះឡើយ)។
ដកស្រង់ចេញពីសៀវភៅ គ្រូធំ វណ្ណ វិចារ
របស់លោក បណ្ឌិតកែម ឡី
ដោយ៖ ស៊ិង សុង
រក្សាសិទ្ធិគ្រប់យ៉ាងដោយ 4share-ចែកចាយ
បញ្ចេញ វាចារណ៏
No comments